តន់ ចន្ទសីម៉ា បង្ហាញអារម្មណ៍ក្ដុកក្ដួល ព្រឺរោមពេលបានកាន់ដៃតារាប្រុសល្បីៗរួមទ្រនំ 

កម្សាន្ត

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy Navatra សម្ដែងការត្រេកអរដែលបានចូលរួមផលិត និងច្រៀងរួមគ្នាក្នុងបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ជាមួយតារាប្រុសល្បីៗរួមទ្រនំកាលពីពេលថ្មីៗ។ មិនដឹងរកពាក្យអ្វីមកនិយាយឲ្យត្រូវនឹងទឹកចិត្ដសប្បាយរីករាយ កញ្ញាបានរៀបរាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍ក្រៅឆាកខ្លះប្រាប់ទៅអ្នកគាំទ្រ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនតារាស្រីសម្រស់បាន តន់ ចន្ទសីម៉ា និយាយថា ក្នុងឱកាសដែលខ្លួនថតចម្រៀងមួយបទនេះជាមួយបងៗ និងពូៗដែលជាតារាចម្រៀងជើងចាស់ខ្លួនហាក់មានអារម្មណ៍អៀនផង និងសប្បាយចិត្ដផង ព្រោះបងៗ និងពូៗដែលត្រូវច្រៀងរួមគ្នានោះសុទ្ធតែមានគូផ្ដល់កម្លាំងចិត្ដ ចម្លែកអីតែកញ្ញាមិនទាន់មានគូត្រូវច្រៀងបណ្ដើទ្រាំមើលបងៗស្វីតបណ្ដើៗ។ 

តន់ ចន្ទសីម៉ា៖ “ខានពាក់កែងយូរ ឡើងកំពួនជើង ដើរអត់ចង់រួច ចង់រមួលក្រពើ ប៉ុន្ដែអត់អីទេដើម្បីបងប្អូនទាំងអស់គ្នា សម្រាប់អ្វីដែលថ្មីរបស់ក្រុមហ៊ុមហ្គាឡាក់ស៊ី ប៉ុណ្ណឹងមិនអីទេ សំខាន់អគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រ និងស្រឡាញ់ហ្គាឡាក់ស៊ី កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា”។ 

សូមរំលឹកថា សកម្មភាពហាត់សមថតMV បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មានតារាចម្រៀងប្រុសល្បីៗជាច្រើនបានហាត់សម និងថតរួមគ្នាជាមួយកញ្ញា តន់ ចន្ទសីម៉ា គឺមានដូចជា៖ ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ ខេម និងតារាល្បីឈ្មោះរួមទ្រនំជាច្រើនរូបផ្សេងទៀត៕