តារាចម្រៀងវ័យក្មេង ៨រូបរបស់ផលិតកម្មGalaxy Navatra ចេញMVចម្រៀង « កម្ពុជាអរគុណ » រួមគ្នា អបអរមុនបិទកីឡាស៊ីហ្គេមលើកទី ៣២

កម្សាន្ត

នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់ខ្លួន ប្រជុំដោយតារាចម្រៀងវ័យក្មេងទាំង ៨ រូបដ៏មានទេពកោលស្យ ជាពិសេស MV ចម្រៀង « កម្ពុជាអរគុណ » គឺផលិតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីអរគុណចំពោះវត្តមាននៃការចូលរួមមហា ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២ នៅ កម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


MV ចម្រៀង « កម្ពុជាអរគុណ » ពិតជាទាក់ទាញអារម្មណ៍ទស្សនិកជនខ្លាំងណាស់ ពីព្រោះក្នុងបទចម្រៀងនេះ អ្នកដឹកនាំបានប្រមូលផ្តុំតារាចម្រៀងវ័យក្មេងដ៏មានទេពកោលស្យ និងមានសម្លេងពិរោះ ទាំង៨ រូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra មកចូលរួមសម្តែង និងច្រៀងរួមគ្នាជាលើកដំបូង ។ ថ្វីត្បិតតែការប៉ះគ្នាជាលើកដំបូងរវាងតារាចម្រៀងវ័យក្មេងទាំង ៨ រូបនេះក្តី ប៉ុន្តែពួកគេបានពួតដៃគ្នាសម្តែង និងច្រៀងបានយ៉ាងល្អ និងទទួលបានការសរសើរយ៉ាងច្រើនពីមហាជន ។

ផលិតកម្ម Galaxy Navatra ចេញMV ចម្រៀង « កម្ពុជាអរគុណ » នៅក្នុងពេលនេះគឺក្នុងគោលបំណង អរគុណចំពោះវត្តមាននៃការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅ កម្ពុជា ទោះរយៈពេលខ្លី ប៉ុន្តែពិតជាមានតម្លៃ និងបានផ្តល់នូវឱកាសឱ្យយើងស្គាល់គ្នា ពួកយើងសូមលើកដៃលាមិត្តភក្តិជាទីគោរព ពួកយើងនឹងចាំជាប់នូវវេលាដ៏មានតម្លៃមួយនេះ ។ ជាក់ស្តែងនៅសល់តែ ៣ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ី ហ្គេមលើកទី ៣២ នៅ កម្ពុជា នឹងរៀបចំពិធីបិទជាផ្លូវការហើយ ។

គួរបញ្ជាក់ផងដែរថា MV ចម្រៀង « កម្ពុជាអរគុណ » គឺច្រៀងដោយតារាចម្រៀងវ័យក្មេងជាច្រើនរូបប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ដូចជាកញ្ញា ហ៊ិន លីដា , Amie , អ៊ុក សុវណ្ណារី លោក វង្ស ថាណាន់ , ធឿន បុរី និង តារាចម្រៀងមួយចំនួនទៀត ។ បទចម្រៀងនេះផងដែររនិពន្ធMelody និងទំនុកច្រៀងដោយ ចៅ ឃ្មុំ ។ និពន្ធបទភ្លេងដោយលោក ភ័ណ្ឌ និង ដឹកនាំសម្តែងដោយ Jonathan ។

តោះទស្សនា MV ចម្រៀង « កម្ពុជាអរគុណ » ទាំងអស់គ្នាតាមរយៈ ហ្វេសប៊ុក និង យូធូប ផ្លូវការរបស់ផលិតកម្ម Galaxy Navatra ៕