ខាន់ ជេមស៍ រំភើប​ស្ទើរ​ហោះ សម្ដេចតេជោ ចូល​Share នឹង​ខមិន ពេល​កំពុង​Live វីដេអូ​

កម្សាន្ត

តារាចម្រៀង​លោក ខាន់ ជេមស៍ បាន​ស្រក់ទឹកភ្នែក​ព្រោះក្ដីរំភើប​យ៉ាងក្រៃលែង ក្រោយទទួលបាន​នូវការផ្ដល់​មហា​កិត្តិយសពីសំណាក់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ​សម្ដេច​ធ្វើការ​ Share វីដេអូ​នៃការ​ Live លក់​ធុងបាសរបស់តារាចម្រៀង​ផលិតកម្ម​សាន់ដេ​រូបនេះ​កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



សម្ដេចតេជោបានធ្វើការចុច Share នោះ ខាន់ ជេមស៍ ពុំទាន់បានដឹងនោះឡើយ ក្រោយ​ដឹង​ភ្លាមលោក​ក៏បាន​ច្រៀងចម្រៀងមួយបទមានចំណងជើងថា «ស្ពាន​សាង​ស្នេហ៍​» ​ជូន សម្ដេចតេជោ សណ្ដាប់ និងទស្សនាភ្លាមៗ។



អ្វី​ដែល ខាន់ ជេមស៍ ភ្ញាក់ផ្អើលនោះ​ត្រូវបាន សម្ដេចតេជោ ធ្វើការ​ខមិន​​ធ្វើឲ្យលោកស្រក់ទឹកភ្នែកថា ៖ «អរគុណកូនដែលបា​ន​ច្រៀងបទពុក»។ សម្ដេចតេជោ ក៏បាន​ខមិនទៀតថា៖ «​ជូន​ពរកូន​មានជោគជ័យ»។



ក្រោយបញ្ចប់ការ Live ភ្លាមៗលោក ខាន់ ជេមស៍ សបានថ្លែងឲ្យ​ថា លោកពិត​ជារំភើបណាស់រំភើប​ដល់​ហូរ​ទឹកភ្នែក។ លោកបានចាត់ទុកថ្ងៃនោះ​ជាថ្ងៃដែលជោគជ័យបំផុតក្នុងជីវិតរបស់លោក​ធំ បំផុត​លើសអ្វីៗទាំងអស់។”កូនពិតជាមានមហាកិត្តិយសខ្លាំងណាស់!!!ដែលកាល​ពីយប់​មិញ​(សម្ដេចពុក)ដែលបានចូលcomment និងshare នូវវីដេអូរបស់កូន កូនសូមគោរព​ជូនពរសម្ដេចពុក​និង​សម្ដេចម៉ែ សូមប្រកបដោយសុខភាពល្អបរិបូរណ៌.!! កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃជន្មាយុ​យឺនយូរដើម្បីនៅជាម្លប់ដ៏ត្រជាក់របស់ប្រទេសកម្ពុជា និង​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូបសូម​គោរពអរគុណ​សម្តេច​ពុក​អរគុណសន្តិភាព។”៕