កុំភ្លេចជួបជាមួយ តន់ ចន្ទសីម៉ា Tempo និងអ្នកចម្រៀងថ្មី ហ៊ិន លីដា នៅក្លឹប T7 និងក្លឹប X-Zoom ភ្នំពេញ នាយប់ថ្ងៃ 26~27 វិច្ឆិកា នេះ

កម្សាន្ត

កម្មវិធី Galaxy Indoor បានចាប់ដៃគូរ ជាមួយក្រុមហ៊ុន Vattanac រៀបចំកម្មវិធីប្រគុំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ ។ បើតាមការឲ្យដឹងពី អ្នកគ្រប់កម្មវិធីនេះ Galaxy Indoor ក៏នឹងមានកម្មវិធីប្រគុំតន្ត្រីដ៏ធំ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្ដាហ៍នេះ។ ចង់ជួបអាយដលរបស់យើងកុំភ្លេចមកជួបគ្នានៅក្លឹប ក្លឹប T7 និងក្លឹប X-Zoom ភ្នំពេញ នាយប់ថ្ងៃ 26~27 វិច្ឆិកា នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាន់តែអស្ចារ្យនោះ គឺនៅក្នុងកម្មវិធីប្រគុំតន្រ្តី Galaxy Indoor អ្នកគាំទ្រនឹងបានជួបជាមួយតារាចម្រៀងកំពូលប្រចាំផលិតកម្ម Galaxy គឺកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងជួរមុខ ហើយដែលគេមើលឃើញថា ជាតារាចម្រៀងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់តែម្នាក់គត់ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនថា បទ Rap បទញាក់ បទប្រពៃណី ជាដើម គឺកញ្ញាធ្វើបានល្អឥតខ្ចោះ។ កុំភ្លេចណ៎ា ! ណាត់គ្នារាំលោតសប្បាយទាំងអស់គ្នា!

137 Shares