តារាចម្រៀង Original Song លោក Tena ក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការរបស់ CAMBODIA COLA

កម្សាន្ត

(ភ្នំពេញ)៖ លោកអគ្គនាយកបន្តវេន អ៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការស្វាគមន៍ទូតសុច្ឆន្ទៈរបស់ CAMBODIA COLA តារាចម្រៀង Original Song លោក ថេណា (Tena) នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាជំហានថ្មីមួយទៀតហើយរបស់ CAMBODIA COLA ក្នុងវិស័យសិល្បៈកម្ពុជា ដែលផ្តល់នូវរសជាតិនៃភាពរីករាយ និងនាំមកនូវបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រទាំងអស់។ តាមរយៈការប្រកាសជាផ្លូវការនេះ CAMBODIA COLA នឹងចូលរួមផ្តល់រសជាតិប្លែកដល់អ្នកគាំទ្រ ជារសជាតិថ្មីនៃការលាយបញ្ចូលគ្នារវាង CAMBODIA COLA, លោក Tena និងសិល្បៈតន្ត្រីថ្មី។

CAMBODIA COLA ជាផលិតផលកូនខ្មែរថ្មី ដែលទទួលបានការគាំទ្រ ទាំងគុណភាព រសជាតិ និងភាពស៊ីវិល័យ។ នេះបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់ ខ្មែរ ប៊ែវើរីជីស នៅតែបន្តផលិតផលិតផល “Made in Cambodia” មានគុណភាពស្តង់ដារខ្ពស់ ដែលផលិតឡើងក្នុងរោងចក្រស្តង់ដារអន្តរជាតិ ប្រើប្រាស់គ្រឿងចក្រ បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតពីសហគមន៍អឺរ៉ុប។

គាំទ្រផលិតផលខ្មែរ គាំទ្រកម្ពុជាកូឡា គុណភាពស្តង់ដាអន្តរជាតិ!

កម្ពុជាកូឡា បន្ថែមរសជាតិសម្លេងថ្មី លើកកម្ពស់តន្រ្តីខ្មែរ!

CAMBODIA COLA រសជាតិនៃភាពរីករាយ!