(វៀតណាម)៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍ លោក ពៅ សារឿន ដែលមានវ័យ៥០ឆ្នាំ ដែលជាជនកម្ពុជា គិតថានឹងបាត់បង់ជើងឆ្វេងជារៀងរហូត។ ប៉ុន្តែជាសំណាងល្អជើងរបស់គាត់អាចរក្សាបាន ក្រោយសម្រេចចិត្តទៅព្យាបាលនៅមន្ទីរពេទ្យ FV។
* ហានិភ័យនឹងការបាត់បង់ជើង អ្នកជំងឺបានមកមន្ទីរពេទ្យ FV ដើម្បីស្វែងរកក្តីសង្ឃឹមចុងក្រោយ
ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ដោយសារម៉ូតូបុក ពេលធ្វើដំណើរទៅធ្វើការ ជើងឆ្វេងរបស់លោកសារឿនបាក់ខ្ទិច។ គាត់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែរបួសមិនអាចគ្រប់គ្រងបានល្អ ទើបក្រុមគ្រួសាររបស់គាត់សម្រេចចិត្តនាំគាត់ទៅព្យាបាលនៅប្រទេសវៀតណាម។
ប៉ុន្តែ ការឆ្លងមេរោគកាន់តែអាក្រក់ទៅៗ។ ការឆ្លងរាលដាល និងកាន់តែជ្រៅ ហើយម្រាមជើងចាប់ផ្តើមរលួយ។ វេជ្ជបណ្ឌិតបាននិយាយថា អវយវៈត្រូវតែកាត់ចោល បើមិនដូច្នេះទេ ការឆ្លងនឹងក្លាយទៅជាការគំរាមកំហែងដល់អាយុជីវិត។
លោក សារឿន និងក្រុមគ្រួសារមានការភ្ញាក់ផ្អើលជាខ្លាំងពេលទទួលបានដំណឹងអាក្រក់នេះ។ ដោយគិតពីអនាគតដែលគាត់នឹងពិការ និងមិនអាចចិញ្ចឹមគ្រួសារបាន បេះដូងគាត់មានអារម្មណ៍ដូចមានគេច្របាច់។ លោក សារឿន បាននិយាយថា «នៅពេលដែលគ្រូពេទ្យប្រាប់ថាជើងរបស់ខ្ញុំត្រូវកាត់ចេញ ខ្ញុំភ័យខ្លាច និងបាក់ទឹកចិត្តណាស់។ ប៉ុន្តែក្នុងចិត្ត ខ្ញុំនៅតែសង្ឃឹមថាជើងរបស់ខ្ញុំអាចសង្គ្រោះបាន»។
តាមការណែនាំរបស់មិត្តភ័ក្តិ គ្រួសាររបស់គាត់បានសម្រេចចិត្តនាំគាត់ទៅទីក្រុងហូជីមិញ ដើម្បីស្វែងរកក្តីសង្ឃឹមព្យាបាលនៅមន្ទីរពេទ្យ FV។ លោក សារឿន ត្រូវបានពិនិត្យដោយលោកវេជ្ជបណ្ឌិតឯកទេសII ត្រឿង ហ្វាងវិញឃៀម នាយកដ្ឋានផ្នែករបួសសារ៉េឆ្អឹង។ វេជ្ជបណ្ឌិត ឃៀម បានកំណត់ថា នេះគឺជាការបាក់ឆ្អឹងដ៏ស្មុគស្មាញដែលមានការឆ្លងមេរោគឆ្អឹង និងរលួយដុំសាច់ទន់ធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិត ឃៀម បានវិភាគយ៉ាងដូច្នេះថា«ការឆ្លងមេរោគលើឆ្អឹងគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់អ្នកព្យាបាលសារ៉េឆ្អឹង។ ឆ្អឹងមានការផ្គត់ផ្គង់ឈាមតិចតួច និងមានភាពធន់នឹងការឆ្លងមេរោគមិនល្អ។ ប្រសិនបើមិនបានព្យាបាលឱ្យបានហ្មត់ចត់ទេ អ្នកជំងឺនឹងត្រូវបង្ខំចិត្តកាត់អវយវៈចេញ។ ករណីរបស់អ្នកជំងឺ សារឿន កាន់តែស្មុគស្មាញ ដោយសារគាត់មានជំងឺទឹកនោមផ្អែម ដែលមិនអាចគ្រប់គ្រងបាន ដែលធ្វើឱ្យដំណើរការព្យាបាលមានភាពយឺតយ៉ាវខ្លាំង»។
ក្នុងនាមជាអ្នកជំនាញក្នុងការព្យាបាលការឆ្លងមេរោគរលួយធ្ងន់ធ្ងរជាច្រើនករណី លោកវេជ្ជបណ្ឌិត ឃៀម បានមានប្រសាសន៍ថា នៅមានសង្ឃឹម ប៉ុន្តែដំណើរការព្យាបាលនឹងមានរយៈពេលយូរណាស់។ ក្រឡេកមើលទៅក្នុងកែវភ្នែកដែលព្រួយបារម្ភ ប៉ុន្តែមានក្តីសង្ឃឹមរបស់អ្នកជំងឺ លោកវេជ្ជបណ្ឌិត ឃៀម បានធានាជាមួយលោក សារឿន ថា លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសង្គ្រោះជើងឆ្វេងឱ្យគាត់។
* ៧ដងវះកាត់ មួយជំហានៗដើម្បីសង្គ្រោះជើង
ផែនការព្យាបាលឱ្យលោក សារឿន បានចាប់ផ្តើមជាមួយនឹងការគ្រប់គ្រងការឆ្លង។ បន្ទាប់មក លោកបណ្ឌិត ឃៀម បានដាក់ឧបករណ៍ជួសជុលខាងក្រៅ ដើម្បីរក្សាលំនឹងអ័ក្សឆ្អឹង ដែលអនុញ្ញាតឱ្យជាលិកាទន់មានលំនឹងបន្តិចម្តងៗ។

បន្ទាប់មកមានការវះកាត់ដ៏ល្អិតល្អន់ជាបន្តបន្ទាប់ដូចជា កាត់ជាលិការលួយច្រើនដងដើម្បីសម្អាតមុខរបួស ការបង្វិលសំបកស្បែកដើម្បីបិទបាំងកន្លែងខូចខាត និងការផ្សាំស្បែកដើម្បីស្ដារស្រទាប់ការពារ។ សរុបមក គាត់បានទទួលការវះកាត់ចំនួនប្រាំពីរដង។
ក្រោយការតស៊ូអស់រយៈពេលជាង២ខែ របួសបានជាសះស្បើយ ហើយឆ្អឹងក៏ចាប់ផ្តើមជាសះស្បើយ។ អ្នកជំងឺបានបន្តទទួលការព្យាបាលក្រៅមន្ទីរពេទ្យរយៈពេលជាង១ ខែ។ ទីបំផុត ភាពរីករាយបានមករកគាត់គឺ ជើងឆ្វេងរបស់គាត់បានជាសះស្បើយ។
លោក សារឿន បាននិយាយថា «ពេលខ្ញុំបានជួបលោកបណ្ឌិត ឃៀម លើកដំបូង ខ្ញុំសប្បាយចិត្តណាស់ពេលគាត់និយាយថាគាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសង្គ្រោះជើងខ្ញុំ។ ខ្ញុំទុកចិត្តទាំងអស់ទៅលើគាត់។ ទោះបីជាដំណើរការព្យាបាលមានការលំបាកនិងចំណាយប្រាក់ច្រើនក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែលបានរក្សាជើងរបស់ខ្ញុំ»។

* ជោគជ័យដោយសារតែការសម្របសម្រួលពីជំនាញជាច្រើន
តាមលោកវេជ្ជបណ្ឌិត ឃៀម ជោគជ័យលើករណីអ្នកជំងឺ សារឿន មិនមែនកើតចេញពីការវះកាត់តែមួយមុខនោះទេ គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកឯកទេសជាច្រើន។ នៅក្នុងនេះ គ្រូពេទ្យផ្នែកខាងក្នុងសម្របសម្រួលការគ្រប់គ្រងជំងឺទឹកនោមផ្អែម បង្កើនប្រសិទ្ធភាពព្យាបាលមុខរបួស។ អ្នកជំងឺត្រូវបានថែទាំដោយរបបអាហារូបត្ថម្ភឯកទេស។ ក្រុមគិលានុបដ្ឋាយិកាតាមដានយ៉ាងដិតដល់ 24/7 យកចិត្តទុកដាក់ ផ្លាស់ប្តូរបង់រុំ ការពារការឆ្លងម្តងទៀត និងលើកទឹកចិត្តអ្នកជំងឺ។

លោកស្រី ហ្វាងធីហាយវឹន ប្រធានគិលានុបដ្ឋាយិកានៃនាយកដ្ឋានវះកាត់ខាងលិច បាននិយាយថា «គិលានុបដ្ឋាយិកា FV តែងតែមើលអ្នកជំងឺដូចគ្រួសារ។ ជាមួយនឹងករណីស្មុគស្មាញដូចលោក សារឿន យើងត្រូវកែសម្រួលបុគ្គលិកថែទាំ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិត និងលើកទឹកចិត្តអ្នកជំងឺឱ្យមានទំនុកចិត្តក្នុងពេលព្យាបាល»។
នៅថ្ងៃចេញពីមន្ទីរពេទ្យ លោក សារឿន អាចក្រោកឈរ ហើយដើរយឺតៗដោយជើងរបស់គាត់។ គាត់បាននិយាយទាំងរំជួលចិត្តថា«ដោយសារគ្រូពេទ្យ និងអ្នកទាំងអស់គ្នានៅ FV ខ្ញុំនៅតែមានជើងរបស់ខ្ញុំ។ ខ្ញុំដឹងគុណចំពោះរឿងនោះច្រើនជាងអ្វីទាំងអស់»។
នៅ FV អ្នកជំងឺជាច្រើនដែលមានការឆ្លងមេរោគធ្ងន់ធ្ងរដែលហាក់ដូចជាអស់សង្ឃឹមបានជាសះស្បើយដូចអព្ភូតហេតុ ដោយសារការសម្របសម្រួលពហុជំនាញ និងការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ក្រុមគ្រូពេទ្យ។
ដើម្បីធ្វើការណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទ (+855) 89 999 345៕

