ណែនាំឲ្យស្គាល់មហាសេដ្ឋីមានបំផុតប្រចាំរដ្ឋនីមួយៗនៅសហរដ្ឋអាមេរិក

អន្តរជាតិ

សហរដ្ឋអាមេរិក ជាប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ប្រមាណ ៧៣៥នាក់ ខណៈ​អ្នកមានបំផុតលើលោក ក៏ជាជនជាតិអាមេរិកផងដែរ គឺមេធំក្រុមហ៊ុន Tesla លោក Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes បានបង្ហាញថា ឆ្នាំ ២០២៣ នេះគឺជាលើកដំបូង ដែល​ស្ទើរតែគ្រប់រដ្ឋ​នៅ​អាមេរិក មាន​មហាសេដ្ឋី​រស់នៅ​ទាំងអស់ ដ្បិត​កាលពីឆ្នាំ ២០១៩ អ្នកមានបំផុត​ប្រចាំ​រដ្ឋ​នៅអាមេរិក​មាន​ត្រឹម ៤៤ រដ្ឋ ខណៈបច្ចុប្បន្ន​មាន​រហូតដល់ ៤៧ រដ្ឋ។

ក្នុងចំណោម​រដ្ឋ​ទាំង ៥០ របស់អាមេរិក មានតែ ៣ រដ្ឋប៉ុណ្ណោះ​ដែលមិនមាន​មហាសេដ្ឋី​រស់នៅ គឺ​រដ្ឋ Alaska, Delaware និង West Virginia។

ខាងក្រោម​នេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មានបំផុត​ប្រចាំ​រដ្ឋទាំង ៤៧ របស់​សហរដ្ឋអាមេរិក ផ្អែក​តាម​របាយការណ៍ពី Forbes៖