ឥណ្ឌាផ្អាកនាំចេញអង្ករទៅក្រៅប្រទេស ក្រោមហេតុផលមួយ

អន្តរជាតិ

រយៈពេលប៉ុន្មានថ្ងៃក្រោយពីរុស្សីដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប្រទេសឥណ្ឌាបានប្រកាសហាមប្រាមក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក៏ដោយសារការព្រួយបារម្ភពីការកើនឡើងនូវតំលៃអង្ករក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករសទៅក្រៅប្រទេស ក្នុងហេតុផលនៃកិច្ចខិតខំប្រឹងប្រែង រក្សាតំលៃក្នុងស្រុកដែលកំពុងមានការកើនឡើងស្រាប់ ខណៈការហាមឃាត់នេះត្រូវបានអ្នកវិភាគយល់ឃើញថា អាចគំរាមកំហែងទៅដល់សន្តិសុខស្បៀងអាហារពិភពលោកបន្ថែមទៀត។

រំលឹកបន្តិចថា រដ្ឋាភិបាលឥណ្ឌាបានដាក់ពន្ធនាំចេញ ២០% ដើម្បីព្យាយាមបង្អាក់ការនាំចេញទៅក្រៅប្រទេស និងបន្ទាបតម្លៃក្នុងស្រុកអោយមកនៅស្ថេរភាពវិញ តែទោះជាយ៉ាងណាបរិមាណនៃការនាំចេញអង្ករទៅក្រៅប្រទេសមានរហូតដល់ ២៥% ក្នុងរយៈពេល ៧ខែ បើប្រៀបធៀបនឹងឆ្នាំមុនបន្ទាប់ពីការអនុវត្តន៍ច្បាប់ ។

សូមជម្រាបផងដែរថា ឥណ្ឌាជាប្រទេសនាំចេញអង្ករធំជាងគេ ឬស្មើរនឹងជាង ៤០% នៃការនាំចេញរបស់ពិភពលោក មួយវិញទៀតប្រទេសនេះបាននាំចេញអង្ករចំនួន ២២,២លានតោន​ ក្នុងឆ្នាំ ២០២២ ដែលភាគច្រើននាំចេញជាចម្បងទៅកាន់បណ្តាប្រទេសនៅអាស៊ី និងអាហ្វ្រិក៕