អ្នកមានដាច់គេនៅអឺរ៉ុបខាតលុយម្នាក់ឯង ក្នុងចំណោមកំពូលមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា សប្ដាហ៍នេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោក ៩រូប មានការកើនឡើង ហើយមានតែ​អ្នកមានបំផុតនៅអឺរ៉ុប Bernard Arnault ម្នាក់គត់ ដែលទទួលបានការខាតបង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង បានថយចុះប្រមាណ ២ពាន់លានដុល្លារ ខណៈមេធំ Tesla មហាសេដ្ឋី Elon Musk កើនលុយច្រើនជាងគេ ប្រហែល ១៣ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ផ្អែកតាមការចុះផ្សាយពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨,៨ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦០,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥២,៣ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,១ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,១ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៤,៦ពាន់លានដុល្លារ

8.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៨,៨ពាន់លានដុល្លារ

9.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៥,២ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០១ពាន់លានដុល្លារ៕