អតីតCEO ក្រុមហ៊ុន Microsoft ឡើងដល់តំណែង Top 5 នៃបញ្ជីមហាសេដ្ឋីមានដាច់គេលើលោក

អន្តរជាតិ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Steve Ballmer កំពុងឈរនៅលេខរៀងទី០៥ នៃបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Bloomberg Billionaires Index។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Steve គឺមានប្រមាណ ១២០ពាន់លានដុល្លារ ខណៈប្រភពចំណូលធំរបស់លោក គឺបានមកភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft។

គួររំលឹកបន្ថែមថា ក្រុមហ៊ុន Microsoft គឺបានបង្ហើបពីប្រាក់ចំណូលប្រចាំត្រីមាសកាលពីសប្ដាហ៍​មុន ដែលមាន ៥៦,៥ពាន់លានដុល្លារ និងទទួលបានប្រាក់ចំណេញ ២២,៣ពាន់លានដុល្លារ។

សូមជម្រាបបន្ថែមថា លោក Steve Ballmer គឺធ្លាប់បម្រើការងារនៅក្រុមហ៊ុន Microsoft រយៈពេល​ជាង ៣ទសវត្សមកហើយ ដោយក្នុងនោះធ្លាប់កាន់តួនាទីជា CEO រយៈពេល ១៤ឆ្នាំ៕