សហស្ថាបនិក Google ទាំង២រូប ធ្លាក់តំណែងនៅបាតបញ្ជីអ្នកមានដាច់គេលើលោក ១០រូប

អន្តរជាតិ

នាដើមខែធ្នូនេះ មហាសេដ្ឋីអាមេរិក និងជាសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និងលោក Sergey Brin បានរបូតតំណែងនៅក្នុងបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតលើលោក ទាំង១០រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Google ទាំង២រូបនេះ ទទួលបានការខាតបង់ទ្រព្យសម្បត្តិប្រមាណ ៤ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន ខណៈបច្ចុប្បន្នពួកគេស្ថិតនៅលេខរៀងទី០៩ និង១០ ក្នុងចំណោម​អ្នកមានកំពូលៗ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៤,៤ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,៣ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៩,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៥ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,៥ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៦ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៥,១ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១១,៨ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១១,២ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៦,៨ពាន់លានដុល្លារ៕