បើកទំព័រឆ្នាំថ្មី ក្រុមហ៊ុនរថយន្តចិន BYD បង្អួតរបាយការណ៍លក់ឆ្នាំចាស់កើនឡើង ៦២%

អន្តរជាតិ

ក្រុមហ៊ុនរថយន្តចិន BYD Co ជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនបំផុតនៅលើពិភពលោក ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ មានអត្រាលក់រថយន្តរហូតដល់ ៣,០២លានគ្រឿង កើនឡើងប្រហែល ៦២%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនរថយន្តមានមូលដ្ឋាននៅទីក្រុង Shenzhen លក់រថយន្តប្រភេទអគ្គិសនីសុទ្ធបាន ១,៦លានគ្រឿង និងរថយន្តប្រភេទ Plug-in hybrid បាន ១,៤លានគ្រឿង។

ជម្រាបបន្ថែមថា អត្រាលក់រថយន្តរបស់ក្រុមហ៊ុនចិនមួយនេះ គឺមានច្រើនដាច់ក្រុមហ៊ុន Tesla បើទោះជារបាយការណ៍លក់ប្រចាំត្រីមាសទី៤ នៅមិនទាន់ប្រកាសជាផ្លូវការក្ដី ប៉ុន្តែក្រុមអ្នកវិភាគអះអាងថា ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Elon Musk អាចលក់រថយន្តបានប្រហែល ១,៨លានគ្រឿងប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៣៕