បើកទំព័រឆ្នាំថ្មី តើបុគ្គលណាខ្លះជាប់ក្នុងបញ្ជីកំពូលមហាសេដ្ឋីពិភពលោក?

អន្តរជាតិ

សម្រាប់ដើមឆ្នាំ២០២៤ នេះ បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក គឺមិនមានការផ្លាស់ប្ដូរច្រើនឡើយ ដោយក្នុងនោះមេធំក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk នៅតែជាកំពូលអ្នកមានដាច់គេលើលោកដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk គឺមានប្រមាណ ២៤៣,៥ពាន់លានដុល្លារ ហើយលោកគឺជាបុគ្គលតែម្នាក់គត់ ដែលមានទ្រព្យសម្បត្តិលើស ២០០ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៣,៥ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៧,២ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៧,៦ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣១,៩ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១២៤,៦ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,១ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៤,៣ពាន់លានដុល្លារ

9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១០,២ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,៧ពាន់លានដុល្លារ៕