ទ្រព្យសម្បត្តិកំពូលអ្នកមានដាច់គេ របូតអស់ជាង ១០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅលើពិភពលោក Elon Musk បានរបូតលុយអស់ច្រើនសន្ធឺក បើធៀបនឹងសប្ដាហ៍កន្លងទៅ ពោលខាតបង់អស់ប្រហែល ១៣ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការខាតបង់ដ៏សំបើមរបស់លោក Elon Musk គឺបណ្ដាលមកពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះច្រើនជាង ៧% បើធៀបនឹងសប្ដាហ៍មុន ស្របពេលអ្នកមានបំផុតនៅអឺរ៉ុប Bernard Arnault គឺរបូតអស់ ៥ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពីសារព័ត៌មាន Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣០,២ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨២,១ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៦,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,២ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៣២,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២០,៦ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២០,២ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៩,៧ពាន់លានដុល្លារ

9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៥,១ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៤,៧ពាន់លានដុល្លារ៕