ស្ថាបនិកក្រុមហ៊ុន Amazon រំកិលកាន់តែកៀកតំណែងមហាសេដ្ឋីមានបំផុតលើលោកទី២

អន្តរជាតិ

តំណែងមហាសេដ្ឋីមានបំផុតទី២​របស់អ្នកមានដាច់គេនៅអឺរ៉ុប លោក Bernard Arnault កំពុង​ប្រឈមនឹងការបាត់បង់ បន្ទាប់ពីលោករបូតលុយជិត ៥ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។ យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នាមហាសេដ្ឋីអាមេរិក លោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Amazon ក៏កំពុងរំកិលខ្លួនកាន់តែកៀក ជាមួយនឹងតំណែងជាកំពូលអ្នកមានដាច់គេលើលោកទី២ បន្ទាប់ពី​មេធំ Tesla មហាសេដ្ឋី Elon Musk ពោលគម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីអាមេរិក និងមហាសេដ្ឋីបារាំង មានត្រឹមតែ ២០០លានដុល្លារប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពីគេហទំព័រ Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៤ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៧,៨ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៧,៦ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៨,២ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៣៥,៤ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២២,៦ពាន់លានដុល្លារ

7.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,៦ពាន់លានដុល្លារ

8.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,៤ពាន់លានដុល្លារ

9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៧,៥ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៧,៥ពាន់លានដុល្លារ៕