បងប្អូនត្រកូល Waltons សំងំកើបលុយរាប់សិបពាន់លានដុល្លារ ក្រោយភាគហ៊ុន Walmart ឡើងថ្លៃ

អន្តរជាតិ

បងប្អូនត្រកូល Waltons ទាំង៣ រូប កំពុងសំងំកើបប្រាក់បានច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីតម្លៃភាគហ៊ុនក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart មានការហក់ឡើងខ្ពស់ខ្លាំង មិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Business Insider បានបង្ហាញថា ដោយសារតម្លៃហ៊ុន Walmart ឡើងដល់ចំណុចខ្ពស់បំផុតតាំងពីឆ្នាំ២០១៦ ធ្វើឲ្យ លោក Rob លោក Jim និងអ្នកស្រី Alice កើនទ្រព្យសម្បត្តិសរុបលើសពី ១០០ពាន់លានដុល្លារហើយ។

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង៣រូបនេះ គឺមានចំនួនសរុបរហូតដល់ ២២៤ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗវិញ គឺមានចន្លោះពី ៧០ ទៅ ៧៧ពាន់លានដុល្លារ។

គួសរំលឹកបន្តិចថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Walmart មានការហក់ឡើងខ្ពស់បំផុតតាំងពីឆ្នាំ២០១៦ ពីតម្លៃក្រោម ៧៥ដុល្លារក្នុងមួយហ៊ុន រហូតដល់តម្លៃ ១៨១ដុល្លារក្នុងមួយហ៊ុន កាលពីសប្ដាហ៍មុន។

សូមជម្រាបដែរថា ក្រុមហ៊ុន Walmart គឺជាផ្សារទំនើបខ្នាតយក្សលក់ទំនិញរាយក្នុងសហរដ្ឋអាមេរិក ដែលមានទីតាំងរាប់រយសាខា ស្របពេលបច្ចុប្បន្នក្រុមហ៊ុនមួយនេះមានមូលធនទីផ្សារប្រហែល ១៥៧,៥៥ពាន់លានដុល្លារ៕