លោក ត្រាំ ប្រកាសគាំទ្រឲ្យមានការដំឡើងពន្ធទៅលើអ្នកមានៗ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយយាថា លោកមានឆន្ទ:ក្នុងការគាំទ្រដល់ការដំឡើងពន្ធលើអ្នកមានៗ រួមទាំងខ្លួនលោកផងដែរ ដើម្បី​បង្វែរ​ទៅ​ជួយអ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមវិញ។ នេះបើតាមការចុះផ្សាយពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៩ ខែឧសភាថា ៖”ខ្ញុំ និងអ្នករាល់គ្នារីករាលក្នុងការទទួលយកការដំឡើងពន្ធតិចតួចលើអ្នកមាន ដើម្បីជួយដល់កម្មករដែលមានប្រាក់ចំណូលទាប និងមធ្យម”។

ទន្ទឹមនឹងនេះ លោក ត្រំា ក៏បានសម្តែងការព្រួយបារម្ភផងដែរ ពីផលវិបាកនយោបាយនៃការបង្កើនពន្ធទៅលើអ្នកមាននេះ រួមទាំងម្ចាស់ជំនួយគណបក្សសាធារណរដ្ឋជាច្រើនផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី បានបញ្ជាក់ថា លោកនឹងមិនប្រឆាំងនឹងការដំឡើងពន្ធ ដើម្បីទូទាត់លើវិធានការចំណាយថវិកានេះនោះឡើយ។

លើសពីនេះ លោក ត្រាំ បានបន្តទៀតថា៖”យើងត្រូវតែលះបង់អ្នកមានកំពូល ដើម្បីសម្រាលបន្ទុកលើអ្នកដែលមានប្រាក់ចំណូលមធ្យម និងទាប។ នេះគឺជាការចែករំលែកពិតប្រាកដ ខ្ញុំសុខចិត្តធ្វើរឿងនេះ ប្រសិនបើប្រជាជនចង់បាន។ ខ្ញុំសុខចិត្តលះបង់ផ្នែកខ្លះនៃអ្វីដែលខ្ញុំមាន ដើម្បីអោយអ្នកដែលមានចំណូលទាបអាចដកដង្ហើមបានធូរស្រាល”។

តែទោះជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក John Thune ដែលជាអ្នកដឹកនាំសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិក ហាក់បីដូចជាមិនសាទរចំពោះគំនិតនេះនោះទេ។ លោកថែមទាំងបាននិយាយថា ជំហររបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋគឺ “មិនដំឡើងពន្ធលើនរណាម្នាក់” និងមានបំណងកាត់បន្ថយពន្ធលើប្រជាជនអាមេរិកជាមធ្យម ឡើយ។

ជម្រាបជូនផងដែរថា យោងតាមប្រភពដែលដឹងពីបញ្ហានេះ លោក ត្រាំ បានជំរុញឲ្យលោក Johnson ធ្វើសេចក្តីព្រាងច្បាប់មួយដែលនឹងបង្កើនអត្រាពន្ធចន្លោះពី ៣៧% ទៅ ៣៩,៦% សម្រាប់អ្នកដែលរកចំណូលបានលើសពី ២,៥លានដុល្លារ ក្នុងមួយឆ្នាំ និងគូស្វាមីភរិយាដែលរកបានលើសពី ៥លានដុល្លារ ដោយមានករណីលើកលែងមួយចំនួន សម្រាប់អាជីវកម្មខ្នាតតូចប៉ុណ្ណោះ៕