ពិបាកចរចាជាមួយពេក លោក ត្រាំ គំរាមដាក់ពន្ធ ៥០% បន្ថែមលើសហភាពអឺរ៉ុប

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសចង់ដំឡើងពន្ធនាំចូលលើសហភាពអឺរ៉ុប (EU) ៥០% បន្ទាប់ពីត្អូញត្អែរថាប្លុកនេះ ពិបាកក្នុងការចរចាជាមួយខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៣ ខែឧសភា ដោយបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ប្រធានាធិបតីអាមេរិក លោក ត្រាំ បានស្នើឲ្យមានការដាក់ពន្ធនាំចូល ៥០% លើសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ។

ជុំវិញការប្រកាសចុងក្រោយនេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ត្រាំ បាននិយាយថា EU គឺមានភាពពិបាកខ្លាំងក្នុងការចរចាជាមួយ ហើយថែមទាំងបានត្អូញត្អែរទៀតថា ការពិភាក្សាកន្លងមក គឺស្ថិតនៅត្រឹងមិនទៅណានោះឡើយ។

គួរឲ្យដឹងថា ការដាក់ពន្ធ ៥០% នេះ គឺជាកម្រិតខ្ពស់ជាង ២,៥ ដងនៃពន្ធទៅវិញទៅមកដែលសហរដ្ឋអាមេរិក បានដាក់លើសហភាពអឺរ៉ុប នាពេលកន្លងមក។

ជម្រាបជូនថា ការ​ចរចា​ពន្ធគយ​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប​រហូត​មក​ដល់​ពេល​នេះ​ ហាក់មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាគោលណាមួយនៅឡើយនោះទេ។ អ្នក​វិភាគ​បាននិយាយ​ថា ឧបសគ្គ​ចម្បងនៃការបរាជ័យក្នុងកិច្ចចរចានេះ ​គឺ​ពន្ធ​នាំ​ចូល​រថយន្ត។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានការស្ទាក់ស្ទើរក្នុងការដកហូតពន្ធ ២៥% លើរថយន្ត ដែលត្រូវបានចាត់ទុកថាជាទំនិញជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សមាជិកសហភាពអឺរ៉ុប៕