មេធំ Nvidia កើបលុយបានជាង ៥ពាន់លានដុល្លារ ក្រោយភាគហ៊ុនក្រុមហ៊ុនហក់ឡើងខ្ពស់

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈឈីបលំដាប់កំពូលរបស់ពិភពលោក Nvidia បានកើនឡើងដល់កម្រិតខ្ពស់សារជាថ្មី ខណ:ពេលដែលក្រុមវិនិយោគិន រំពឹងថានឹងទទួលបានអត្ថប្រយោជន៍ដ៏ធំបំផុតពីបច្ចេកវិទ្យា AI បើទោះបីជាមានការរឹតបន្តឹងការនាំចចេញបន្ទះឈីប ទៅកាន់ប្រទេសចិនក៏ដោយ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយនៅថ្ងៃទី២៥ ខែមិថុនាកន្លងទៅ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI អាមេរិក Nvidia បានកើនឡើង ៤,៣% ដល់ ១៥៤,៣ដុល្លារ​ក្នុងមួយហ៊ុន។ ការកើនឡើងនេះ បានក្លាយជាកំណត់ត្រាថ្មីមួយ ដែលនាំឲ្យតម្លៃមូលធនទីផ្សាររបស់ Nvidia កើនឡើងដល់ជាង ៣,៧ទ្រីលានដុល្លារ និងថែមតាំងបានដណ្តើមយកចំណាត់ថ្នាក់ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ពី Microsoft ផងដែរ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ Nvidia លោក Jensen Huang ក៏បានបន្ថែមចំនួនចំណូលដល់ទៅ ៥,៥ពាន់លានដុល្លារ ដែលជាការបង្កើនទ្រព្យសម្បត្តិដ៏ចំនួនច្រើនបំផុតមួយ មិនធ្លាប់មាន​ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃ។ ចាប់តាំងពីដើមឆ្នាំមក ទ្រព្យសម្បត្តិរបស់លោក Huang បានកើនឡើងជាង ២០ពាន់លានដុល្លារ ដល់ចំនួនសរុប ១៣៥ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ជុំវិញការកើនឡើងនៃភាគហ៊ុនរបស់ Nvidia នៅក្នុងពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍ជាថ្មីរបស់វិនិយោគិនទៅលើបច្ចេកវិទ្យា AI ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕