ក្រុមហ៊ុន Apple ប្រកាសបិទហាងលក់រាយដំបូងបំផុតរបស់ខ្លួន ក្នុងប្រទេសចិន​

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple បានប្រកាសថា នឹងបិទហាងលក់រាយរបស់ខ្លួន នៅ Parkland Mall ទីក្រុង Dalian ប្រទេសចិន នៅថ្ងៃទី៩ ខែសីហា ខាងមុខ ដែលជាការបិទហាងលក់រាយដំបូងបំផុតរបស់ខ្លួន ចាប់តាំងពីបានចូលក្នុងទីផ្សារប្រទេសនេះ ក្នុងឆ្នាំ២០០៨។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់ Apple លោក Brian Bumbery បានប្រាប់ទៅកាន់កាសែត New York Post ថា៖” ដោយសារតែមានការផ្លាស់ប្តូរនៅក្នុងផ្សារទំនើប ហាងលក់រាយជាច្រើនផ្សេងទៀតបានចាកចេញពី Parkland Mall។ ហើយយើងក៏បានសម្រេចបិទហាងរបស់យើង ផងដែរ”។

យ៉ាងណាមិញ ជុំវិញការបិទហាងនេះ បានគូសបញ្ជាក់ពីការតស៊ូដែលកំពុងបន្តរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតទីពីររបស់ខ្លួន ចំពេលការលក់បានធ្លាក់ចុះ សម្រាប់រយ:ពេល ៦ត្រីមាសជាប់ៗគ្នា រួចមកហើយ។

ក្រុមហ៊ុន Apple បានរាយការណថាប្រាក់ចំណូលនៅក្នុងប្រទេសចិនរបស់ខ្លយណ មានចំនួលប្រមាណ ៦៦,៩ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺជិត ១០% ទាបជាងកម្រិតប្រាក់ចំណូលខ្ពស់បំផុតដែលខ្លួនបានកត់ត្រា នៅក្នុងឆ្នាំ២០២២ ដែលមានចំនួនសរុប ៧៤,២ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ជុំវិញការធ្លាក់ចុះនេះ បានកើតឡើង បន្ទាប់ពីមានការប្រកួតប្រជែងខ្លាំង ជាមួយដៃគូក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei, Xiaomi និង Vivo ដែលកំពុងកាត់បន្ថយចំណែកទីផ្សាររបស់ Apple ជាបន្តបន្ទាប់៕​