ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សចិនមួយ ប្រកាសកើនឡើងប្រាក់ចំណូលដល់ជាង ៤ ០០០%

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ចិន Cambricon កាលពីពេលថ្មីៗនេះ បានប្រកាសពីការកើនឡើងប្រាក់ចំណូលយ៉ាងខ្លាំង នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បន្ទាប់ពីប្រទេសនេះ កំពុងសម្លឹងរកមើលការផលិតនៅក្នុងស្រុកកាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេល ៦ខែដំបូងឆ្នាំនេះ ក្រុមហ៊ុន Cambricon បានមើលឃើញប្រាក់ចំណូលរបស់ខ្លួនកើនឡើងដល់ជាង ៤ ០០០%​ ដល់ចំនួន ២,៨៨ពាន់លានយ៉ន់ (៤០២,៧លានដុល្លារ) ស្របពេលប្រាក់ចំណេញសុទ្ធក៏បានកើនឡើងដល់ចំនួនកំណត់ត្រា ១,០៤ពាន់លានយ៉ន់ ផងដែរ។

Cambricon គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចិនជាច្រើនទៀត ដែលព្យាយាមជំនួស Nvidia ក្នុងការបង្កើតបន្ទះឈីប សម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលម៉ូដែល និងកម្មវិធី AI។

ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ Cambricon ក៏បានកើនឡើងច្រើនជាងពីរដង នៅក្នុងឆ្នាំនេះផងដែរ ដោយជំរុញឲ្យមូលធនទីផ្សាររបស់ពួកគេ កើនឡើងដល់ជាង ៤០ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ពី S&P Capital IQ៕