ដោយចាប់ផ្តើមដំបូងនៅក្នុងអាជីពផ្សេង មហាសេដ្ឋីកំពូលៗទាំងនេះ បានវិត្តន៍ខ្លួន ងាកមកចាប់មុខរបរស៊ីជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យថែរក្សាថែរក្សាសម្រស់ រហូតក្តាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។

១. តារាចម្រៀង Rihana ស្ថាបនិក Fenty Beauty
តារាចម្រៀង និងជាតារាសម្តែងដ៏ល្បីល្បាញរបស់ពិភពលោក Rihanna បានក្លាយខ្លួនជាសហគ្រិនដ៏ជោគជ័យម្នាក់ ដោយបានសាងទ្រព្យសម្បត្តិរហូតដល់ ១ពាន់លានដុល្លារ បន្ទាប់ពីបណ្តាល់ទុនរកស៊ីទៅលើវិស័យថែរក្សាសម្រស់ និងម៉ូដ។
បន្ទាប់ពីការចេញលក់ទឹកអប់ដំបូងទទួលបានជោគជ័យខ្លាំង Rihanna បានបន្តចាប់ដៃជាមួយក្រុមហ៊ុនប្រែនដ៏ល្បីល្បាញ LVMH ដើម្បីបង្កើតប្រែនផ្ទាល់ខ្លួន Fenty Beauty ក្នុងឆ្នាំ២០១៧។
២. Francoise Bettencourt Meyers ម្ចាស់ក្រុមហ៊ុន L’Oreal
លោកស្រី Francoise Bettencourt Meyers គឺជាអ្នកស្នងមរតរបស់ក្រុមហ៊ុន L’Oreal ដែលជាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំបំផុតមួយរបស់ពិភពលោក។ លោកស្រីធ្លាប់បម្រើការងារជាអនុប្រធានក្រុមហ៊ុន មុនពេលសម្រេចចិត្តចូលនិវត្តន៍ពីតំណែងក្នុងខែមេសាកន្លងទៅ។
នៅចុងឆ្នាំ២០២៣ លោកស្រី Meyers បានក្លាយជាស្រ្តីដំបូងគេបង្អស់នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបឈានដល់ចំនួន ១០០ពាន់លានដុល្លារ។ បើតាម Forbes ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោកស្រី មានចំនួនប្រមាណ ៩៤,២ពាន់លានដុល្លារ។
៣. Suh Kyung-bae ប្រធានក្រុមហ៊ុន Amorepacific

លោក Suh Kyung-bae គឺជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Amorepacific ដែលជាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ លោក Kyung-bae បានដឹកនាំក្រុមហ៊ុនចាប់តាំងពីឆ្នាំ១៩៩៧ មកម្លេះ ខណៈទ្រព្យសម្បត្តិសរុបរបស់លោកបច្ចុប្បន្ន មានចំនួនសរុបប្រមាណ ១,៤ពាន់លានដុល្លារ។
៤. Kim Byung Hoon ម្ចាស់ក្រុមហ៊ុន APR
លោក Kim Byung Hoon ដែលទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១,៣ពាន់លានដុល្លារ គឺជាមហាសេដ្ឋីផ្នែកថែរក្សាស្បែកវ័យក្មេងបំផុតរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៥ តាមរយៈការកាន់កាប់ភាគហ៊ុន ៣១% របស់លោក នៅក្នុងក្រុមហ៊ុន APR។
ក្រុមហ៊ុននេះបានចាប់ផ្តើមជាមួយនឹងការលក់គ្រឿងសម្អាង ប៉ុន្តែក្រោយមកទៀត បានចាប់ផ្តើមផលិតគ្រឿងរក្សាសម្រស់នៅតាមផ្ទះដែលត្រូវបានរចនាឡើងដើម្បីផ្តល់ការព្យាបាលស្បែកដោយខ្លួនឯង ដូចជាស្ប៉ាជាដើម៕

