ឥណ្ឌូណេស៊ី គ្រោងដាក់ពន្ធលើការនាំចេញមាសដល់ ១៥% ចាប់ពីឆ្នាំក្រោយទៅ​

អន្តរជាតិ

យោងតាមលោក Febrio Kacaribu មន្ត្រីជាន់ខ្ពស់មកពីក្រសួងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងយកពន្ធលើការនាំចេញមាស ចន្លោះពី​ ៧,៥% ទៅ ១៥% នៅក្នុងផែនការមួយដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការដំឡើងពន្ធគយថ្មីនេះ កំពុងត្រូវបានរចនាឡើង ដើម្បីឲ្យអត្រាខ្បស់ជាងត្រូវបានដាក់លើផលិតផលដើម និងអត្រាទាបជាងត្រូវបានដាក់ទៅលើទំនិញកែច្នៃ ដើម្បីជួយលើកទឹកប្រាក់ដល់ការកែច្នៃក្នុងស្រុក។

មិនតែប៉ុណ្ណោះ​ លោក Febrio បាននិយាយទៀតថា តម្លៃមាសសកលក៏នឹងក្លាយជាកត្តាមួយក្នុងការកំណត់ពន្ធគយថ្មីនេះផងដែរ ដោយកត់សម្គាល់ថាអត្រាខ្ពស់ជាងនេះទំនងជាត្រូវបានអនុវត្តនៅពេលដែលតម្លៃស្ថិតនៅ ឬលើសពី ៣ ២០០ដុល្លារ ក្នុងមួយអោន ដើម្បីទាញយកប្រាក់ចំណេញបន្ថែមពីអ្នករុករករ៉ែ។

គួរឲ្យដឹងថា ឥណ្ឌូណេស៊ីមានទុនបំរុងមាសដែលមិនទាន់ជីកយកធំជាងគេទីបួនរបស់ពិភពលោក រួមទាំងនៅក្នុងអណ្តូងរ៉ែ Grasberg នៅភាគខាងកើតប្រទេស ដែលដំណើរការដោយអង្គភាពក្នុងស្រុករបស់ Freeport-McMoRan។

ជម្រាបជូនថា ពន្ធគយថ្មីនេះផងដែរ ត្រូវបានរចនាឡើងដើម្បីជួយឥណ្ឌូណេស៊ីទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃតម្លៃមាសសកល ដែលកំពុងបន្ត ខណៈពេលដែលការលើកទឹកចិត្តដល់ការផលិតក្នុងស្រុកនៃផលិតផលមាសដែលមានតម្លៃខ្ពស់ ផងដែរ៕​