សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានឡើងមកកាន់តំណែងលេខ០២ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេរបស់ពិភពលោកសារជាថ្មី បន្ទាប់ពីត្រូវវ៉ាដាច់ទ្រព្យសម្បត្តិរបស់សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison បានកើនឡើងដល់ជាង ២៦៩ពាន់លានដុល្លារ ពោលគឺលើសលោក Page ដែលមានទ្រព្យជាង ២៦៣ពាន់លានដុល្លារ ។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៩៦,៥ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦៩,៨ពាន់លានដុល្លារ
3.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៣,៤ពាន់លានដុល្លារ
4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៣ពាន់លានដុល្លារ
5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤១,៣ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣០,៨ពាន់លានដុល្លារ
7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៨,៩ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៨,៤ពាន់លានដុល្លារ
9.Michael Dell នាយកប្រតិបត្តិក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិប្រមាណ ១៥១,៤ពាន់លានដុល្លារ
10. Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,១ពាន់លានដុល្លារ៕

