នៅក្នុងឆ្នាំ២០២៥ នេះ មហាសេដ្ឋីកំពូលៗមួយចំនួន ត្រូវបានគេរាយការណ៍ថា បានមើលឃើញចំនួនទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំងបំផុត ដោយក្នុងនោះរួមមានសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ផងដែរ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងពីបុគ្គល ៧រូប ថយចុះទ្រព្យសម្បត្តិអស់ច្រើនបំផុតនៅឆ្នាំនេះ។
១. Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុប ១១៨ពាន់លានដុល្លារ ថយចុះអស់ ៤០,៩ពាន់លានដុល្លារ
២. Dustin Moskovitz សហស្ថាបនិកក្រុមហ៊ុន Meta មានទ្រព្យសម្បត្តិសរុប ១២,២ពាន់លានដុល្លារ ថយចុះអស់ ១៦,១ពាន់លានដុល្លារ
៣. Manuel Villar ស្ថាបនិកក្រុមហ៊ុន Golden MV Holdings មានទ្រព្យសម្បត្តិសរុប ៩,៩៦ពាន់លានដុល្លារ ថយចុះអស់ ១២,៦ពាន់លានដុល្លារ
៤. Low Tuck Kwong ស្ថាបនិកក្រុមហ៊ុន Bayan Resources មានទ្រព្យសម្បត្តិសរុប ២១,៨ពាន់លានដុល្លារ ថយចុះអស់ ៦ពាន់លានដុល្លារ
៥. Jeffery Hildebrand ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Hilcorp Energy មានទ្រព្យសម្បត្តិសរុប ១២,៩ពាន់លានដុល្លារ ថយចុះអស់ ៥,៥ពាន់លានដុល្លារ
៦. Phil Knight ស្ថាបនិកក្រុមហ៊ុន Nike មានទ្រព្យសម្បត្តិសរុប ២៩,៣ពាន់លានដុល្លារ ថយចុះអស់ ៥ពាន់លានដុល្លារ
៧. Mikhail Fridman ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុន Alfa Group មានទ្រព្យសម្បត្តិសរុប ១០,១ពាន់លានដុល្លារ ថយចុះអស់ ៤,៧ពាន់លានដុល្លារ៕

