ចិន ប្រកាសហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរយ៉ាង (Dual-use) ទៅកាន់ប្រទេសជប៉ុន

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសចិន បានប្រកាសហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរយ៉ាង (Dual-use) ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា ទៅកាន់ប្រទេសជប៉ុន ចំពេលកំពុងមានភាពតានតឹងជាបន្តបន្ទាប់ នៅក្នុងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ទំនិញប្រើប្រាស់បានពីរយ៉ាង (Dual-use items) ចង់សំដៅទៅលើ សូហ្វវែរ ឬបច្ចេកវិទ្យាដែលមានកម្មវិធីទាំងផ្នែកស៊ីវិល និងផ្នែកយោធា។​

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសអំពីការហាមឃាត់ការហាមឃាត់ការនាំចេញទំនិញប្រភេទនេះ ទៅកាន់អង្គភាពដែលជាកម្មសិទ្ធិរបស់យោធាជប៉ុន ក៏ដូចជាអ្នកប្រើប្រាស់ដែលអាចប្រើប្រាស់វាសម្រាប់គោលបំណងយោធា ឬរួមចំណែកដល់ការពង្រឹងអំណាចយោធារបស់ជប៉ុន។

ក្រសួងបានសង្តក់ធ្ងន់ទៀតថា ការហាមឃាត់នេះ មានប្រសិទ្ធភាពភ្លាមៗ ដោយបន្ថែមថា ការសម្រេចចិត្តនេះគឺផ្អែកទៅលើច្បាប់គ្រប់គ្រងការនាំចេញ និងមានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ក៏ដូចជាការបំពេញកាតព្វកិច្ចអន្តរជាតិលើការមិនរីកសាយអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីចិន ហាក់មិនបានលើកឡើងអំពីទំនិញជាក់លាក់ណាមួយណោះឡើយ ប៉ុន្តែប្រទេសនេះ ចាត់ថ្នាក់ផលិតផលជាច្រើននៅក្នុងវិស័យដែលផ្តល់ការគំរាមកំហែងដូចជា ជីវបច្ចេកវិទ្យា អាកាសចរណ៍ និងទូរគមនាគមន៍ ជាទំនិញប្រើប្រាស់ពីរយ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងការនាំចេញ៕​