សិង្ហបុរី ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានជាងគេបំផុតទីពីររបស់ពិភពលោក នៅក្នុងឆ្នាំ២០២៥ ដោយផ្នែកទៅលើផលិតផលសរុបក្នុងស្រុក (GDP) គិតនៅក្នុងមនុស្សម្នាក់ៗ។

យោងតាមចំណាត់ថ្នាក់ៗថ្មីៗ ដែលត្រូវបានបង្ហាញដោយកាសែតអង់គ្លេស The Economist បានបង្ហាញថា ជាមួយនឹងផលិតផលក្នុងស្រុកសរុបគិតក្នុងមនុស្សម្នាក់ ដែលមានចំនួនប្រមាណ ៩០ ៧០០ដុល្លារ សិង្ហបុរី ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីប្រទេសស្វីស ដែលមាន GDP ក្នុងមនុស្សម្នាក់ ចំនួន ១០០ ០០០ដុល្លារ។ ហើយសម្រាប់ចំណាត់ថ្នាក់លេខបី គឺប្រទេសន័រវេស ដែលមានចំនួន ៨៦ ៨០០ដុល្លារ។
គួរឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំមុន ប្រទេសសិង្ហបុរីត្រូវបានជាប់ចំណាត់ថ្នាក់លេខ ២៥ ក្នុងចំណោមប្រទេសចំនួន ៦០ នៅក្នុងសន្ទស្សន៍តុល្យភាពជីវិត-ការងារសកលឆ្នាំ២០២៥ របស់គេហទំព័រ Remote ដោយទទួលបានពិន្ទុ ៥៧,៨៥ លើ ១០០។
ទន្ទឹមនឹងនេះ នូវែលសេឡង់ អៀរឡង់ និងបែលហ្ស៊ិក ឈរនៅលំដាប់កំពូលនៃសន្ទស្សន៍នេះ ដោយមានពិន្ទុ ៨៦,៨៧, ៨១,១៧ និង ៧៥,៩១ រៀងៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសសិង្ហបុរីត្រូវបានចាត់ថ្នាក់ជាប្រទេសនៅអាស៊ីដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់តុល្យភាពការងារ-ជីវិត៕

