មហាសេដ្ឋី Elon Musk ជិតក្លាយជាមនុស្សដំបូងគេលើលោក មានទ្រព្យសម្បត្តិដល់ ៨០០ពាន់លានដុល្លារ

អន្តរជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk កំពុងកាន់តែខិតជិតក្លាយជាមនុស្សដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលមានចំនួនទ្រព្យសម្បត្តិសរុបរហូតដល់ ៨០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីដើមខែនេះ ក្រុមហ៊ុន xAI Holdings របស់លោក Musk បានរៃអង្គាសប្រាក់បន្ថែមចំនួន ២០ពាន់លានដុល្លារពីវិនិយោគិនឯកជន ដែលធ្វើឲ្យតម្លៃទីផ្សាររបស់ខ្លួនឡើងដល់ ២៥០ពាន់លានដុល្លារ។ នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ១១៣ពាន់លានដុល្លារដែលលោក Musk បានប្រកាសនៅពេលដែលលោកបានបញ្ចូលគ្នានូវក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីមួយនេះ ជាមួយក្រុមហ៊ុនបណ្តាញសង្គម X ក្នុងខែមីនា ឆ្នាំ២០២៥។

យ៉ាងណាមិញ បើតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា កិច្ចព្រមព្រៀងនេះ បានផ្តល់ឲ្យលោក Musk នូវភាគហ៊ុនចំនួន ៤៩% នៅក្នុង xAI Holdings ដែលមានតម្លៃប្រមាណ ១២២ពាន់លានដុល្លារ។ ដូច្នេះទ្រព្យសម្បត្តិសរុបរបស់លោក Musk នឹងឡើងដល់ជិត ៧៨០ពាន់លានដុល្លារ ដែលនាំឲ្យលោក កាន់តែខិតជិតដល់ការក្លាយជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិ ៨០០ពាន់លានដុល្លារ។

ជម្រាបជូនថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោក Musk បានបង្កើតកំណត់ត្រាថ្មីជាច្រើនដងសម្រាប់ការកើនឡើងនៃចំនួនទ្រព្យសម្បត្តិរបស់ខ្លួន។ នៅក្នុងខែតុលា ឆ្នាំ២០២៥ លោកបានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុប ៥០០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជិតទ្វេដង។ ហើយនៅថ្ងៃទី១៥ ខែធ្នូ លោកក៏បានក្លាយជាមនុស្សដំបូងដែលទ្រព្យសម្បត្តិដល់ ៦០០ពាន់លានដុល្លារ លុះដល់បួនថ្ងៃបន្ទាប់ ទ្រព្យសម្បត្តិសរបស់លោកបន្តកើនឡើងដល់ ៧០០ពាន់លានដុល្លារ៕​