ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថារដ្ឋបាលរបស់លោកនឹងផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់នៅក្នុង AI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែមករា លោក ត្រាំ បានផ្តល់កិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុន ដល់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិក។
តាមរយៈកិច្ចព្រមព្រៀងនោះ ពួកគេនឹងត្រូវអនុញ្ញាតឲ្យសាងសង់រោងចក្រថាមពលផ្ទាល់ខ្លួន រួមទាំងថាមពលនុក្លេអ៊ែរ ដើម្បីផ្គត់ផ្គង់ថាមពលដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលគាំទ្រដល់បញ្ញាសិប្បនិម្មិត AI ជំនួសឲ្យការប្រើប្រាស់បណ្តាញថាមពលអគ្គិសនីហួសម័យរបស់ប្រទេស។
ជម្រាបជូនផងដែរថា ខណៈពេលដែល AI ជំរុញតម្រូវការថាមពលដល់កម្រិតខ្ពស់បំផុត កង្វះខាតអគ្គិសនី គឺជាការគំរាមកំហែងពិតប្រាកដចំពោះកំណើន និងសន្តិសុខជាតិ។ ហើយយើងត្រូវការថាមអគ្គិសនីទ្វេដង សម្រាប់ផ្គត់ផ្គង់រោងចក្រ AI។ នេះបើតាមអ្វីដែលប្រធានាធិបតីអាមេរិក លោក ត្រាំ បញ្ជាក់បន្ថែម៕

