ស្ត្រីជនជាតិវៀតណាមបីរូប ត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីស្រីមានដាច់គេបំផុតរបស់ប្រទេសវៀតណាម ជាមួយទ្រព្យសម្បត្តិរួមគ្នាសរុបប្រមាណ ៨,៥ពាន់លានដុល្លារ។

មួយក្នុងចំណោមនោះគឺលោកស្រី Nguyen Thi Phuong Thao ដែលជាប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet Air។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ៤ពាន់លានដុល្លារ និងជាប់ចំណាតក់ថ្នាក់លេខ ១ ០៣៥ ក្នុងបញ្ជីអ្នកមានដាច់គេនៅលើពិភពលោក។
ដោយឡែកលោកស្រី Pham Thu Huong ជាប់តំណែងជាមហាសេដ្ឋីស្រ្តីមានដាច់គេទីពីររបស់ប្រទេស ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២,៦ពាន់លានដុល្លារ។ លោកស្រីគឺជាប្រធានក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup និងជាភរិយារបស់មហាសេដ្ឋីមានដាច់គេរបស់ប្រទេស លោក Pham Nhat Vuong ផងដែរ។
ចុងក្រោយគឺលោកស្រី Pham Thuy Hang ដែលកាន់តំណែងជាអនុប្រធានក្រុមហ៊ុន Vingroup។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៩ពាន់លានដុល្លារ និងត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋីចំណូលថ្មីរបស់វៀតណាម នៅឆ្នាំនេះ រួមជាមួយបងស្រីរបស់លោកស្រី គឺលោកស្រី Pham Thu Huong ផងដែរ៕

