អតីតរដ្ឋមន្ត្រីថាមពលអ៊ុយក្រែន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទលាងលុយកខ្វក់

អន្តរជាតិ

អតីតរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក Herman Galushchenko ត្រូវបានដាក់ឈ្មោះជាជនសង្ស័យក្នុងការស៊ើបអង្កេតពីបទលាងលុយកខ្វក់ទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ៖” អតីតរដ្ឋមន្ត្រីថាមពលអ៊ុយក្រែនដែលកាន់តំណែងចន្លោះពីឆ្នាំ២០២១-២០២៥ ត្រូវបានគេរកឃើញថាបានចូលរួមក្នុងអំពើលាងលុយកខ្វក់ និងចូលរួមក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុន”។

យ៉ាងណាក៏ដោយ NABU មិនបានបញ្ជាក់ប្រាប់ឈ្មោះជាក់លាក់នោះឡើយ ប៉ុន្តែលោក Herman Galushchenko ត្រូវបានគេដឹងថា ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីថាមពលអ៊ុយក្រែនពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ យោងតាមច្បាប់ព្រហ្មទណ្ឌអ៊ុយក្រែន អ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋទាំងនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។

ជម្រាបជូនថា ការប្រកាសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី លោក Galushchenko ត្រូវបានចាប់ខ្លួនខណៈពេលកំពុងព្យាយាមចាកចេញពីប្រទេស។ នេះគឺជាការវិវឌ្ឍចុងក្រោយបំផុតនៅក្នុងរឿងអាស្រូវអំពើពុករលួយថាមពលដែលបានធ្វើឱ្យរដ្ឋាភិបាលអ៊ុយក្រែនរង្គោះរង្គើកាលពីឆ្នាំមុន៕​