រដ្ឋាភិបាលជប៉ុន គ្រោងបញ្ចេញថវិកា ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចជាតិ

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងពិភាក្សានៅក្នុងសភា ក្នុងការបញ្ចេញថវិកាបណ្តោះអាសន្នដើម្បីផ្តល់មូលនិធិដល់វិធានការនានា ក្នុងការទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងការកាត់បន្ថយតម្លៃប្រេងសាំងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោកស្រី បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់រដ្ឋាភិបាលចំពោះសញ្ញាកើនឡើងថា ជម្លោះអាចនៅតែបន្ត និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលងាយរងគ្រោះដោយសារការប្រែប្រួលនៃថ្លៃប្រេងឥន្ធនៈ និងការពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូល។

នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ប្រាប់សភាថា «មនុស្សជាច្រើនមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេងសាំង។ ដោយគិតគូរពីរឿងនេះ រដ្ឋាភិបាលបានពិចារណាតាំងពីសប្តាហ៍មុនអំពីជំហានដែលខ្លួនអាចអនុវត្តបាន នោះគឺការផ្តល់មូលនិធិដោយការប្រើប្រាស់ទុនបម្រុងដែលទុកសម្រាប់ការចំណាយបន្ទាន់របស់រដ្ឋាភិបាល។

គូសបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ានឹងធ្វើឱ្យស្មុគស្មាញដល់ការសម្រេចចិត្តរបស់ធនាគារជប៉ុន ថាតើត្រូវដំឡើងអត្រាការប្រាក់នៅពេលណាដោយធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ខណៈពេលដែលបន្ថែមសម្ពាធអតិផរណា៕