រដ្ឋ Florida ប្តូរឈ្មោះអាកាសយានដ្ឋានរបស់ខ្លួន តាមឈ្មោះរបស់លោក ត្រាំ ជំនួសវិញ

អន្តរជាតិ

អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានចុះហត្ថលេខាលើច្បាប់ថ្មីមួយស្តីពីការប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Palm Beach នៅរដ្ឋផ្លរីដាទៅជាអាកាសយានដ្ឋានអន្តរជាតិប្រធានាធិបតី Donald J. Trump ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យអភិបាលរដ្ឋផ្លរីដាបានប្រកាសនៅថ្ងៃទី៣០ ខែមីនាថា លោក Ron DeSantis បានចុះហត្ថលេខាលើច្បាប់ស្តីពី “ច្បាប់សេវាកម្មអាកាសយានដ្ឋានពាណិជ្ជកម្ម” ដែលត្រូវបានអនុម័តដោយសភានីតិបញ្ញត្តិរដ្ឋក្នុងខែកុម្ភៈ។ ក្រោមច្បាប់ថ្មីនេះ អាកាសយានដ្ឋានអន្តរជាតិ Palm Beach នឹងត្រូវប្តូរឈ្មោះទៅជាអាកាសយានដ្ឋានប្រធានាធិបតី Donald J. Trump វិញ ដោយនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ។

យ៉ាងណាក៏ដោយ ការសម្រេចចិត្តប្តូរឈ្មោះអាកាសយានដ្ឋាននេះ នៅតែត្រូវការការយល់ព្រមពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) ហើយត្រូវតែបញ្ចប់កិច្ចព្រមព្រៀងទាក់ទងនឹងសិទ្ធិប្រើប្រាស់ជាមុន។

ជម្រាបជូនថា Palm Beach គឺជាទីក្រុងដ៏ល្បីល្បាញនៅក្នុងរដ្ឋ Florida ដោយសារមានឆ្នេរខ្សាច់វែងៗ និងវីឡាប្រណីត។ អាកាសយានដ្ឋានអន្តរជាតិ Palm Beach មានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីរមណីយដ្ឋាន Mar-a-Lago របស់លោក ត្រាំ។

នៅពេលអនុម័តសេចក្តីព្រាងច្បាប់ដើម្បីប្តូរឈ្មោះអាកាសយានដ្ឋាននេះកាលពីខែកុម្ភៈ សមាជិកសភាសាធារណរដ្ឋនៅរដ្ឋ Florida បាននិយាយថា ពួកគេចង់ធ្វើដូច្នេះ ពីព្រោះលោក ត្រាំ គឺជាប្រធានាធិបតីដំបូងដែលរស់នៅក្នុងរដ្ឋនេះ៕​