សហស្ថាបនិកក្រុមហ៊ុន Google កើនឡើងទ្រព្យសម្បត្តិដល់ ៣០០ពាន់លានដុល្លារ ជាលើកដំបូង

អន្តរជាតិ

សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page បានកើនឡើងចំនួនទ្រព្យសម្បត្តិរបស់ខ្លួនដល់ ៣០០ពាន់លានដុល្លារជាលើកដំបូង និងបន្តជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Page បានឃើញទ្រព្យសម្បត្តិសម្បត្តិរបស់ខ្លួនកើនឡើងដល់ប្រមាណ ៣១៤ពាន់លានដុល្លារ ពោលគឺឈរពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី២ ខែឧសភា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៨៨,៧ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣១៤ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨៩,៦ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧៥,១ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៧ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨,៩ពាន់លានដុល្លារ

7.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៧,៧ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧១,៦ពាន់លានដុល្លារ

9. Rob Walton អ្នកស្នងមរតកក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៤៩,៤ពាន់លានដុល្លារ

10.Jim Walton អ្នកស្នងមរតកក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,៧ពាន់លានដុល្លារ៕​