ការនាំចេញប្រេងរបស់អាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារជម្លោះនៅអ៊ីរ៉ង់

អន្តរជាតិ

នៅក្នុងខែមេសា ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានឈានដល់ ៥,២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាការកើនឡើងជាង ៣០% បើធៀបទៅនឹងពេលមុនផ្ទុះឡើងនៃជម្លោះនៅជម្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅមុនពេលជម្លោះផ្ទុះឡើង Corpus Christi ដែលជាកំពង់ផែនាំចេញប្រេងធំជាងគេបំផុតទីបីរបស់ពិភពលោក នៅក្នុងរដ្ឋតិចសាស់ ទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង ជាពិសេសនៅក្នុងខែមេសា ដោយការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក ចេញពីកំពង់ផែនេះ បានឈានដល់កម្រិតកំណត់ត្រា ចំពេលពេលមានការជាប់គាំងស្ទើតែទាំងស្រុងនៃកំពង់ផែធំៗ ក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារតែការបិទនូវច្រកសមុទ្រ Hormuz។

យ៉ាងណាមិញ បើយោងតាមទិន្នន័យពីក្រុមហ៊ុន Kpler បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បាននាំចេញប្រេងឆៅរបស់ខ្លួនក្នុងចំនួន ៥,២ លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែមេសា ដែលជាកើនឡើង ៣០% ធៀបទៅនឹងកម្រិតមុនកើតសង្គ្រាម។

គួរជម្រាបជូនផងដែរថា នៅកំពង់ផែ Corpus Christi ក្នុងខែមីនា និងត្រីមាសទីមួយនៃឆ្នាំនេះ ក៏ជាខែដែលមមាញឹកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងកំពង់ផែ លោក Kent Britton បាននិយាយថា ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងមក ការនាំចេញប្រេងជាមធ្យមរបស់កំពង់ផែនេះមានចំនួន ២,៥ លានបារ៉ែលក្នុងមួយថ្ងៃ។ កាលពីឆ្នាំមុន តួលេខនេះមានត្រឹមតែ ២,២ លានបារ៉ែលប៉ុណ្ណោះ៕​