ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk ត្រូវបានគេរាយការណ៍ថាបានកើនឡើងជិត ៣០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថាបច្ចប្បនុ្នទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Tesla រូបនេះ មានចំនួនប្រមាណជាង ៨១៥ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍មុនដែលមានចំនួនត្រឹមតែជាង ៧៨៨ពាន់លានដុល្លារ ពោលគឺបានកើនឡើងប្រមាណ ២៦ពាន់លានដុល្លារ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី៩ ខែឧសភា៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨១៥,៦ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣២៥,៤ពាន់លានដុល្លារ
3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧៩ពាន់លានដុល្លារ
5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៤,២ពាន់លានដុល្លារ
6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៩,២ពាន់លានដុល្លារ
7.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៤,១ពាន់លានដុល្លារ
8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៨៥,៩ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៣ពាន់លានដុល្លារ
10.Rob Walton អ្នកស្នងមរតកក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៨,៤ពាន់លានដុល្លារ៕

