ស្ងាត់​ដំណឹង​មួយ​រយៈ Jeff Bezos បង្ហាញ​ខ្លួន​ជាមួយ​គូស្នេហ៍​នៅ​កោះ​ St Barts បញ្ចេញសាច់ដុំ​ទាំងកង់ៗ

អន្តរជាតិ

កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ព័ត៌មាន​ដែល​ទាក់​ទង​នឹង​មហាសេដ្ឋី​មាន​បំផុត​ទី ២ Jeff Bezos គឺ​ហាក់​មិន​សូវ​មាន​ដំណឹង​ប៉ុន្មាន​ឡើយ ហើយ​ទើប​នឹង​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​សម្រាក​លំហែកាយ​នៅ​លើ​កោះ St Barts ជាមួយ​គូស្នេហ៍​របស់​ខ្លួន។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចេញ​មុខ​មក​សារ​នេះ ស្ថាបនិក Amazon បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ចំហ​មាត់​ធ្លុង ជាមួយ​នឹង​រាងកាយ​សម្បទា​មិនស៊ី​គ្នា​នឹង​វ័យ​ក្បែរ​ ៦០ របស់​មហាសេដ្ឋី​អាមេរិក​រូប​នេះ។

ដោយសារ​ដំណើរ​កម្សាន្ត​បែប​កោះ មហាសេដ្ឋី​មាន​ទ្រព្យ​ល្បាក់ ២០០ ពាន់​លាន​ដុល្លារ បាន​ស្លៀកខោ​ខ្លី​ពណ៌​ផ្កាឈូក ដោយ​ដោះអាវ​បង្ហាញ​សាច់ដុំ​កង់ៗ​របស់​លោក ដែល​ខុសគ្នា​ដាច់​កាលពី​ប៉ុន្មាន​ខែមុន។

បញ្ជាក់​ដែរ​ថា Bezos បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ CEO ប្រចាំ​ក្រុមហ៊ុន Amazon កាលពី​ខែកក្កដា រួម​ជាមួយ​ Obama Foundation និង Baby2Baby ផង​ដែរ ​ក្រោម​ហេតុផល​ចង់​ផ្ដោត​អារម្មណ៍​លើ​ក្រុមហ៊ុន​ផលិត​យាន​អវកាស​ Blue Origin វិញ៕

ប្រភព: dailymail