ជប៉ុន ចំណាយអស់ជាង ៧៣ពាន់លានដុល្លារ ដើម្បីអន្តរាគមន៍លើតម្លៃប្រាក់យ៉េនរបស់ខ្លួន

អន្តរជាតិ

យោងតាមក្រសួងហិរញ្ញវត្ថុបាននិយាយថា ប្រទេសជប៉ុន បានចំណាយទឹកប្រាក់អស់ជាង ៧៣ពាន់លានដុល្លារលើអន្តរាគមន៍រូបិយប័ណ្ណប្រាក់យ៉េនរបស់ខ្លួន ក្នុងរយៈពេលមួយខែកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យរបស់ក្រសួងបានបង្ហាញឲ្យដឹងទៀតថា ប្រទេសជប៉ុនបានចំណាយប្រាក់ចំនួន ១១,៧ទ្រីលានយ៉េន ឬប្រហែល ៧៣,៦៩ពាន់លានដុល្លារ លើអន្តរាគមន៍រូបិយប័ណ្ណជាតិរបស់ខ្លួន នៅចន្លោះថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ។

យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងកូត្យូបានចាប់ផ្តើមធ្វើសកម្មភាពនេះ បន្ទាប់ពីតម្លៃប្រាក់យ៉េនរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង លើសពី ១៦០យ៉េនក្នុងមួយដុល្លារ ជាកម្រិតដ៏ទាបបំផុតមួយដែលនាំឲ្យមានការអន្តរាគមន៍ដូចគ្នានេះ នៅក្នុងឆ្នាំ២០២៤។

គួរជម្រាបជូនផងដែរថា ប្រាក់យ៉េនត្រូវបានវាយប្រហារដោយវិបត្តិមជ្ឈិមបូព៌ា ខណៈដែលតម្លៃថាមពលកើនឡើងខ្ពស់បានបង្កឱ្យមានការភ្ញាក់ផ្អើលផ្នែកពាណិជ្ជកម្មដល់ប្រទេសជប៉ុន ដែលនាំចូលប្រេងស្ទើរតែទាំងស្រុងរបស់ខ្លួនពីតំបន់នេះ។

សម្ពាធទាំងនោះបានធ្វើឱ្យនិន្នាការសេដ្ឋកិច្ចចុះខ្សោយរយៈពេលវែងកាន់តែធ្ងន់ធ្ងរឡើង ចំពេលមានវិធីសាស្រ្តប្រុងប្រយ័ត្នរបស់ធនាគារជប៉ុន ចំពោះការធ្វើឱ្យមានលក្ខណៈធម្មតានៃរូបិយវត្ថជាតិរបស់ខ្លួន៕​