ក្រុមហ៊ុន Meta បញ្ចេញវ៉ែតាឆ្លាតវៃជំនាន់ថ្មីដំណើរការដោយ AI មានតម្លៃចាប់ពី ២៩៩ដុល្លារ

អន្តរជាតិ

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានដាក់បង្ហាញវ៉ែនតាឆ្លាតវៃជំនាក់ថ្មីរបស់ខ្លួនដែលដំណើរការដោយបច្ចេកវិទ្យា AI ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន EssilorLuxottica ដោយភ្ជាប់មកជាមួយនឹងការរចនាថ្មីៗជាច្រើន រួមតាំងមានលក្ខណៈពិសេសៗពាក់ព័ន្ធជាមួយបញ្ញាសិប្បនិម្មិតផងដែរ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មាន Qazinform។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផលថ្មី ដែលមានឈ្មោះថា Meta Glasses ត្រូវបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃវ៉ែនតា AI ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយវានឹងមានលក់ដោយចាប់ផ្តើមពីតម្លៃ ២៩៩ដុល្លារនៅក្នុងទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសមួយចំនួននៅអឺរ៉ុប ផងដែរ។

បើតាមក្រុមហ៊ុន Meta បាននិយាយថា វ៉ែនតាទាំងនេះត្រូវបានរចនាឡើងដើម្បីដំណើរការជាជំនួយការ AI ពេញមួយថ្ងៃ ដោយផ្តល់នូវការចូលប្រើដោយមិនចាំបាច់ប្រើដៃទៅកាន់ប្រព័ន្ធ Meta AI របស់ក្រុមហ៊ុន។ វ៉ែនតា​ Meta ជំនាន់ថ្មី​នេះ​ គឺជា​វ៉ែនតា​ដំបូង​គេ​ដែល​បាន​ចេញ​លក់​ជាមួយ​នឹង Meta AI ដែល​ដំណើរការ​ដោយ Muse Spark ជា​ម៉ូដែល​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Meta Superintelligence Labs ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​ជំនួយការ​ក្នុង​ការ​ចាប់យក​សំឡេង រូបភាព និង​បរិបទជុំវិញ។

ជម្រាបជូនថា ​Meta Glasses ជំនាន់ថ្មីនេះ ក៏មានភ្ជាប់មកជាមួយលក្ខណៈពិសេសផ្សេងៗទៀត រួមមាន ឧបករណ៍​បំពង​សំឡេងជិតត្រចៀក ​សម្រាប់​ស្តាប់តន្ត្រី និង​ការហៅ​ទូរសព្ទ ​ថត​រូបភាព និង​វីដេអូ​ដោយ​មិនចាំបាច់​ប្រើ​ដៃ និង​ប៊ូតុង AI ដែល​អាច​ប្រើប្រាស់ត្រឹមតែសម្លេងសម្រាប់បញ្ជាបានយ៉ាងឆាប់​រហ័ស។ វ៉ែនតា​នេះ​ផ្តល់​នូវ​អាយុកាល​ថ្ម​ជាង​ប្រាំបី​ម៉ោង ខណៈ​ពេលដែល​ប្រអប់​សាក​ដែល​ភ្ជាប់​មក​ជាមួយ​អាច​ផ្តល់​នូវ​ការប្រើប្រាស់​បន្ថែម​រហូតដល់ ៤០ម៉ោង​៕​