ក្រុមហ៊ុន Microsoft បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ដោយកើនតម្លៃទីផ្សារខ្ពស់បំផុតមិនធ្លាប់មាន

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនខ្នាតយក្ស Microsoft បានកើនឡើងជិត ៤៥០ពាន់លានដុល្លារ ក្នុងការជួញដូរត្រឹមតែមួយលើកប៉ុណ្ណោះ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនមួយនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរនៅថ្ងៃទី៣០ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើង ១៥,៥% ដែលជំរុញឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនសូហ្វវែរនេះ កើនឡើងដល់ ៣,៣៥ទ្រីលានដុល្លារ ពោលគឺបានកើនឡើតជិត ៤៥០ពាន់លានដុល្លារក្នុងការជួញដូរត្រឹមតែមួយវគ្គប៉ុណ្ណោះ ដែលលើសពីកំណត់ត្រាចាស់របស់ក្រុមហ៊ុន Nvidia ដែលធ្លាប់កើនឡើងដល់ ៤៤១ពាន់លានដុល្លារ ក្នុងខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមក្រុមហ៊ុនទិន្នន័យ LSEG។

យ៉ាងណាមិញ ភាគហ៊ុនរបស់ Microsoft បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីកំណើននៃសេវាកម្មកុំព្យូទ័រលើពពកខ្លាំងជាងការរំពឹងទុក នៅក្នុងត្រីមាសមុន។ លទ្ធផលទាំងនេះក៏ផ្តល់នូវភស្តុតាងចុងក្រោយបំផុតដែលបង្ហាញថាការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន Microsoft លើ AI កំពុងចាប់ផ្តើមទទួលបានផលចំណេញកាន់តែច្រើន។ ខណៈផលចំណេញទាំងនេះ ក៏បានកាត់បន្ថយការព្រួយបារម្ភរបស់វិនិយោគិនថាការចំណាយលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ cloud អាចនឹងលើសពីតម្រូវការផងដែរ៕