តុលាការអាមេរិក រារាំងគម្រោងសាងសង់សាលរាំរែកតម្លៃ ៤០០លានដុល្លារ របស់លោក ត្រាំ

អន្តរជាតិ

តុលាការឧទ្ធរណ៍សហព័ន្ធមួយនៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ឈប់ការសាងសង់សាលរាំរែក (Ballroom) ដែលមានតម្លៃ ៤០០ លានដុល្លារនៅក្នុងសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍នោះ បាននិយាយថា ប្រធានាធិបតីម្នាក់ៗគ្រាន់តែជាអ្នកស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនជាម្ចាស់សេតវិមាននោះទេ ដូច្នេះហើយមិនអាចផ្លាស់ប្តូររចនាសម្ព័ន្ធស្នូលនៃអគារដោយឯកតោភាគីដោយគ្មានការយល់ព្រមពីសភាអាមេរិកបានឡើយ។

មិនតែប៉ុណ្ណោះ តុលាការឧទ្ធរណ៍ ក៏បានបញ្ជាឱ្យផ្អាកការអនុវត្តសេចក្តីសម្រេចរយៈពេល ១៤ថ្ងៃ ដើម្បីផ្តល់ពេលវេលាឱ្យរដ្ឋបាលរបស់លោក ត្រាំ ប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងការបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី៧ ខែសីហា ដដែនោះ លោក ត្រាំ បានដាក់ឈ្មោះគម្រោងសាលរាំរបស់ខ្លួននេះថាជា មជ្ឈមណ្ឌលយោធា។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា គម្រោងសាងសង់សាលរាំក៏រួមបញ្ចូលទាំងបន្ទប់ការងារការវាយប្រហារពីគ្រាប់បែក មណ្ឌលសុខភាព ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក និងប្រឆាំងមីស៊ីល និងលក្ខណៈពិសេសសន្តិសុខជាច្រើនទៀត ដោយសង្កត់ធ្ងន់ថា ទាំងអស់នោះ “ត្រូវបានរួមបញ្ចូលទៅក្នុងគម្រោងធំមួយ ថ្លៃ និងស្មុគស្មាញខ្លាំង”។

លើសពីនេះ លោក ត្រាំ បានរិះគន់សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់ស្រុកកូឡុំប៊ីថា “គួរឱ្យខ្លាច និងមានហេតុផលនយោបាយ” ដែលធ្វើឱ្យលោក មន្ត្រីផ្សេងទៀត និងអ្នកទស្សនាសេតវិមានប្រឈមនឹងហានិភ័យនៃការវាយប្រហារដែលអាចកើតមាន៕