នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ សម្រាប់តំបន់ហ្គាហ្សា

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមុខបដិសេធចំពោះផែនការសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក និងទទួលបានការគាំទ្រដោយក្រុមហាម៉ាស សម្រាប់តំបន់ហ្គាហ្សា ដែលជាចលនានេះ​ ហាក់កំពុងបង្ហាញពីការពង្រីកគម្លាតកាន់តែឆ្ងាយរវាងលោក Netanyahu និងលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Netanyahu បាននិយាយនៅថ្ងៃទី៩ ខែសីហាថា អ៊ីស្រាអែលបដិសេធឯកសារនេះ ដោយសំដៅទៅលើផែនការដែលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសគាំទ្រនៅចុងខែកក្កដា។ លោកបានសង្កត់ធ្នង់ទៀតថាកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមិនដកថយទេ រហូតដល់ក្រុមហាម៉ាសរំសាយអាវុធទាំងស្រុង ហើយនឹងបន្តទប់ស្កាត់ការគំរាមកំហែងនានាប្រឆាំងនឹងទាហាន និងពលរដ្ឋអ៊ីស្រាអែល។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ត្រាំ ធ្លាប់បានសរសើរកិច្ចព្រមព្រៀងហ្គាហ្សាថាជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់សន្តិភាពនាពេលអនាគត។ ហើយជាមួយគ្នានោះ លោក Netanyahu បានហៅលោក ត្រាំ ថាជាមិត្តដ៏អស្ចារ្យបំផុត ប៉ុន្តែលោកអ៊ីស្រាអែលកំពុងបង្ហាញការជំទាស់របស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ។ ប្រធានាធិបតីអ៊ីស្រាអែលបាននិយាយទៀតថា ៖”ពួកគេមានគំនិតជាច្រើន។ ដែលខ្លះយើងអាចទទួលបាន ប៉ុន្តែខ្លះទៀតយើងមិនអាចទទួលយកទេ។ យើងដឹងពីរបៀបឈរជើងរបស់យើងលើបញ្ហាទាំងនេះ”។

ជម្រាបជូនផងដែរថា យោងតាមផែនការដែលបានប្រកាសនៅចុងខែកក្កដា ក្រុមប្រដាប់អាវុធហាម៉ាសនឹងដកហូតអាវុធនៅដំណាក់កាលទីពីរ ខណៈពេលដែលកងទ័ពអ៊ីស្រាអែលនឹងដកខ្លួនចេញពីហ្គាហ្សាបន្តិចម្តងៗ។ ក្រុមអ្នកបច្ចេកទេសប៉ាឡេស្ទីនមួយក្រុម ដែលហៅថាគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្គាហ្សា (NCAG) នឹងទទួលបន្ទុកប្រតិបត្តិការប្រចាំថ្ងៃក្នុងអំឡុងពេលអន្តរកាលក្រោយជម្លោះ។ ប៉ុន្តែលោក Netanyahu បានជំទាស់ជាសាធារណៈចំពោះកិច្ចព្រមព្រៀងនេះ៕​