ក្រុមហ៊ុនបិតាវិនិយោគ Warren Buffett បោះលុយជាង ១០ពាន់លានដុល្លារ វិនិយោគក្នុង Alphabet

អន្តរជាតិ

ក្រុមហ៊ុន Berkshire Hathaway របស់បិតាវិនិយោគ Warren Buffett បានបង្កើនការវិនិយោគរបស់ខ្លួនស្ទើតែទ្វេដងនៅក្នុង Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នៅក្នុងត្រីមាសទីពីរ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ នៅក្នុងឯកសារមួយដែលបានដាក់ជូនអាជ្ញាធរអាមេរិក ក្រុមហ៊ុន Berkshire Hathaway បានបញ្ជាក់ថា ខ្លួនមានភាគហ៊ុនជិត ១០៦ លានហ៊ុនរបស់ Alphabet គិតត្រឹមថ្ងៃទី៣០ ខែមិថុនា។ តួលេខនេះបានកើនឡើងពី ៥៧,៨ លានហ៊ុន នៅក្នុងត្រីមាសមុន។

យ៉ាងណាមិញ ភាគហ៊ុនទាំងនេះមានតម្លៃប្រហែល ៣៧,៨ពាន់លានដុល្លារ។ នេះរួមបញ្ចូលទាំងការវិនិយោគចំនួន ១០ពាន់លានដុល្លារបន្ថែមទៀតដែលបានប្រកាសនៅក្នុងខែមិថុនា ដើម្បីគាំទ្រក្រុមហ៊ុនមេ Google ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Apple នៅតែជាការវិនិយោគធំបំផុតជាងគេបំផុត របស់ Berkshire ដោយមានភាគហ៊ុនដែលមានតម្លៃ ៦៦ពាន់លានដុល្លារ នៅចុងខែមិថុនា។ បន្ទាប់មកគឺក្រុមហ៊ុន American Express ដែលមាន ៥១,៣ពាន់លានដុល្លារ។

សរុបមក ក្នុងអំឡុងត្រីមាសទីពីរ ក្រុមហ៊ុន Berkshire បានទិញភាគហ៊ុនសរុបចំនួន ២៣,៥ពាន់លានដុល្លារ និងលក់ភាគហ៊ុនចំនួន ៣,៧ពាន់លានដុល្លារ ដែលបញ្ចប់ការលក់ភាគហ៊ុនសុទ្ធជាបន្តបន្ទាប់ចំនួន ១៤ត្រីមាសជាប់ៗគ្នា៕​