ណែនាំឲ្យស្គាល់មហាសេដ្ឋីអចលនទ្រព្យកំពូលៗទាំង៥ នៅក្នុងប្រទេសសិង្ហបុរី​

អន្តរជាតិ

មហាសេដ្ឋីអចលនទ្រព្យមានបំផុតទាំង៥ រូបរបស់ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នារហូតដល់ទៅ ២២,៩ពាន់លានដុល្លារ ខណៈត្រូវបានដឹកនាំដោយបងប្អូនបង្កើត Philip Ng និង Robert Ng នៃក្រុមហ៊ុន Far East Organization។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.Philip Ng និង Robert Ng (ក្រុមហ៊ុន Far East Organization)

លោក Philip Ng និងបងប្រុសរបស់លោក គឺលោក Robert គឺជាមហាសេដ្ឋីអចលនទ្រព្យដែលមានបំផុតនៅសិង្ហបុរី ដោយមានទ្រព្យសម្បត្តិសរុប ៧ពាន់លានដុល្លារ និង ៦,៩ពាន់លានដុល្លារ រៀងៗគ្នា។ ពួកគេគ្រប់គ្រងក្រុមហ៊ុន Far East Organization ដែលជាម្ចាស់អចលនទ្រព្យជួល និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឯកជនធំបំផុតនៅសិង្ហបុរី។ ឪពុករបស់ពួកគាត់ គឺលោក Ng Teng Fong បានបង្កើតក្រុមហ៊ុននេះឡើង។

២. Ji Qi (ក្រុមហ៊ុន H World Group)

ឈរជើងនៅចំណាត់ថ្នាក់ទី ៣ គឺលោក Ji Qi ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៣,៤ពាន់លានដុល្លារ។ លោកគឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន H World Group ដែលជាប្រតិបត្តិករសណ្ឋាគារធំបំផុតមួយនៅក្នុងប្រទេសចិន។

៣. Choo Chong Ngen (ក្រុមហ៊ុន Worldwide Hotels)

តំណែងទី៤ បានទៅលើមហាសេដ្ឋីសណ្ឋាគារម្នាក់ទៀត គឺលោក Choo Chong Ngen ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣,២ពាន់លានដុល្លារ។ លោកបានបង្កើតទ្រព្យសម្បត្តិដំបូងចេញពីអាជីវកម្មតម្បាញ រួចក៏បានបង្កើតជាខ្សែសង្វាក់សណ្ឋាគារតម្លៃសមរម្យដែលមានឈ្មោះថា Hotel 81 នៅតំបន់ Geylang។ ក្រោយមក លោកបានពង្រីកទៅកាន់ទីផ្សារកម្រិតមធ្យម ដោយបន្ថែមម៉ាកយីហោសណ្ឋាគារចំនួន ៥ ទៀតចាប់តាំងពីឆ្នាំ២០០៩ មក។

៤. Asok Kumar Hiranandani (ក្រុមហ៊ុន Royal Group)

លោក Asok Kumar Hiranandani ស្ថាបនិកក្រុមហ៊ុន Royal Group មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៤ពាន់លានដុល្លារ។ លោកគឺជាសហស្ថាបនិកនៃអតីតក្រុមហ៊ុនអចលនទ្រព្យ Royal Brothers ប៉ុន្តែបានបំបែកចេញពីបងប្រុសរបស់លោក គឺលោក Raj Kumar ក្នុងឆ្នាំ២០១១ បន្ទាប់ពីបែងចែកអាណាចក្រអចលនទ្រព្យជាពីរផ្សេងគ្នា៕​