កូនប្រុសអ្នកឧកញ៉ា លាង ពៅ (ភីធើរ) នឹងបន្តសិក្សារយៈពេល ១ឆ្នាំនៅប្រទេសអង់គ្លេស មុននឹងបន្ត ៣ឆ្នាំទៀត នៅសហរដ្ឋអាម៉េរិក

ជុំវិញ​ឧកញ៉ា

កូនប្រុសអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង មានឈ្មោះថា Xander កំពុងលូតលាស់យ៉ាងឆាប់រហ័ស និងកំពុងឈានជើងចូលដល់វ័យសិក្សាកម្រិតឧត្តម ដែលត្រូវបន្តសិក្សារយៈពេល១ឆ្នាំ នៅ Northeastern University London Campus ប្រទេសអង់គ្លេស មុននឹងបន្តរយៈពេល ៣ឆ្នាំទៀត នៅទឹកដីប្រទេសមហាអំណាច សហរដ្ឋអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ពៅ បានគូសបញ្ជាក់ឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បែបនេះថា៖ “ពេលវេលាពិតជាដើរលឿនមែនទែន មួយពព្រិចភ្នែកសោះ កូនប្រុស Xander បានធំឡើង និងចាប់ផ្តើមដំណើរថ្មីនៃជីវិតសិក្សា។ ឆ្នាំនេះ កូននឹងបន្តការសិក្សារយៈពេលមួយឆ្នាំនៅ Northeastern University London Campus ប្រទេសអង់គ្លេស  មុននឹងបន្តការសិក្សារយៈពេលបីឆ្នាំទៀត នៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក។ សូមជូនពរកូនឱ្យទទួលបានជោគជ័យ និងបទពិសោធន៍ល្អៗក្នុងដំណើរថ្មីនេះ”។

សូមជម្រាបថា អ្នកឧកញ៉ា លាង ពៅ (ភីធើរ) គឺជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង និងជាអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អុិនស៊ីស៊ីមេន ខបភើរេសិន។ អ្នកឧកញ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកជំទាវ គឹម ចាន់ថា ដែលបច្ចុប្បន្នមានតួនាទីជា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អុិនដាស្ទ្រីស៍ រយៈពេលជាង ២០ឆ្នាំមកហើយ ខណៈដែលអ្នកទាំងពីរមានកូនប្រុសស្រីចំនួន ៤រូប (កូនប្រុសច្បង និងកូនស្រីចំនួន ២រូប)៕