Toyota បិទរោងចក្រនៅថៃបណ្តោះអាសន្ន ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ជប៉ុន Toyota បានប្រកាសថា គ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ បានបណ្តាលឲ្យរោងចក្ររបស់ខ្លួនចំនួន ៤ ត្រូវបិទទ្វារជាបណ្តោះអាសន្ន និងបានផ្អាកប្រតិបត្តិការដឹកជញ្ជូនទំនិញតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់ Toyota បាននិយាយថា ទឹកជំនន់បានរំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលបានផ្អាកប្រតិបត្តិការនៅរោងចក្រចំនួន ៣ និងគ្រឹះស្ថានមួយទៀតនៅក្នុងក្រុមហ៊ុនសហការ Toyota Auto Works។ ក្រុមហ៊ុនបានឱ្យដឹងទៀតថា ខ្លួនកំពុងសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ ដើម្បីស្តារការដឹកជញ្ជូន និងចាប់ផ្តើមប្រតិបត្តិការឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Thai Airways បាននិយាយថា បុគ្គលិកជាច្រើនរបស់ខ្លួនមិនអាចធ្វើដំណើរទៅធ្វើការបានទេ ហើយក្រុមហ៊ុនអាកាសចរណ៍បានបិទការទទួលទំនិញចូល និងចេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញារហូតដល់ថ្ងៃទី៦ ខែតុលា ដោយបន្ថែមថា សេវាកម្មទាំងនោះនឹងចាប់ផ្តើមឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។

យោងតាមក្រសួងមហាផ្ទៃថៃបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៤ នាក់បានស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ ដោយមាន ៤៤ ខេត្ត ក្នុងចំណោម ៧៧ ខេត្តរបស់ប្រទេសថៃបានរងផលប៉ះពាល់ខ្លាំងបំផុត។ ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ៣២ រួមទាំងរាជធានីបាងកក គិតនៅត្រឹមថ្ងៃទី៣០ ខែកញ្ញា៕​