ក្រុមហ៊ុនមហាសេដ្ឋីកំពូលសិង្ហបុរី Forrest Li ក្លាយជាក្រុមហ៊ុនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលប្រើប្រាស់បន្ទះឈីប AI ជំនាន់ក្រោយរបស់ Nvidia

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Sea របស់មហាសេដ្ឋីលំដាប់កំពូលសិង្ហបុរី Forrest Li នឹងក្លាយជាសហគ្រាសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ជំនាន់ក្រោយ Vera Rubin របស់ក្រុមហ៊ុន Nvidia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Sea បានប្រកាសកាលពីថ្ងៃទី២៣ ខែកញ្ញាថា ការវិនិយោគនេះនឹងផ្តល់ឱ្យក្រុមហ៊ុន Sea ដែលជាក្រុមហ៊ុនមេរបស់ Shopee, Garena និងអាជីវកម្មសេវាកម្មហិរញ្ញវត្ថុឌីជីថល Monee នូវថាមពលកុំព្យូទ័រ Server កាន់តែខ្លាំង ដើម្បីអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិត (AI models) និង AI agents ក្នុងទ្រង់ទ្រាយធំ។

តែទោះជាយ៉ាងណា ក្រុមហ៊ុន Sea មិនបានបង្ហាញពីចំនួនប្រព័ន្ធដែលខ្លួនគ្រោងនឹងដាក់ពង្រាយ ឬទំហំទឹកប្រាក់នៃការវិនិយោគនេះនៅឡើយទេ។

គួរជម្រាបជូនផងដែរថា ជំហាននេះគឺជាផ្នែកមួយនៃការរុញច្រានរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីមួយនេះ ដើម្បីក្លាយជាអ្វីដែលខ្លួនហៅថាជាអាជីវកម្ម “AI-native” ដោយបច្ចេកវិទ្យានេះត្រូវបានយកមកប្រើប្រាស់កាន់តែច្រើនឡើងនៅក្នុងប្រតិបត្តិការទាំងបីរបស់ខ្លួនរួមមាន Shopee, Garena និង Monee ៕​