ហាងប្រ៊េនលំដាប់កំពូល Louis Vuitton នឹងត្រូវដំឡើងតម្លៃ នៅទូទាំងពិភពលោក

អន្តរជាតិ

Louis Vuitton ដែលជាប្រ៊េនសំលៀកបំពាក់លំដាប់កំពូលរបស់ក្រុមហ៊ុន LVMH បានប្រកាសថានឹងដំឡើងតម្លៃផលិតផលរបស់ខ្លួន នៅទូទាំងពិភពលលោក ដោយសារតែការកើនឡើងខ្លាំង នៃថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូន ។ យ៉ាងណានេះបើតាមសម្តីរបស់អ្នកនាំពាក្យរបស់ក្រុមហ៊ុនបារាំង នៅប្រទេសចិន បានប្រាប់ទៅកាន់ Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង Louis Vuitton ឬ LV ដែលជាម៉ាកយីហោប្រណីតបំផុត របស់ពិភពលោក នឹងក្លាយជាក្រុមហ៊ុនប្រ៊េនធំដំបូងគេ ដែលនឹងដំឡើងតម្លៃយ៉ាងទូលំទូលាយ នៅឆ្នាំនេះ ដើម្បីចៀសពីការខាតបង់របស់ខ្លួន នៅពេលដែលការចំណាយបានកើនឡើង ។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងតម្លៃនេះ នឹងប៉ះពាល់ដល់ហាង LV នៅទូទាំងពិភពលោក ដោយក្នុងនោះតម្លៃនឹងត្រូវបានដំឡើងភាគច្រើន ទៅលើផលិតផលស្បែក គ្រឿង fashion និងទឹកអប់ជាដើម។ 

យ៉ាងណាក៏ដោយ ប្រភពខាងលើ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ចំពោះទំហំនៃការកើនឡើងនៃតម្លៃនេះទេ ក្រៅពីនិយាយថាវានឹងប្រែប្រួល ដោយអាស្រ័យទៅលើប្រភេទផលិតផលប៉ុណ្ណោះ ៕

ប្រភព: CNA