ក្រុមហ៊ុនកំពូលមួយរបស់ចិន ប្រកាសថានឹងផ្តល់ការផ្គត់ផ្គង់អាគុយ សម្រាប់ក្រុមហ៊ុន Tesla ក្នុងពេលឆាប់ៗនេះ

អន្តរជាតិ

ក្រុមហ៊ុនខា្នតយក្ស BYD របស់ប្រទេសចិន កំពុងរៀបចំធ្វើការផ្គត់ផ្គង់អាគុយ សម្រាប់ក្រុមហ៊ុនអាមេរិក Tesla Inc នៅក្នុងពេលឆាប់ៗខាងមុខនេះ ។ នេះ បើតាមសម្តីរបស់នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន បាននិយាយក្នុងពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lian Yubo អនុប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD បានប្រាប់ទៅកាន់ប្រព័ន្ធផ្សាយរបស់រដ្ឋចិន CGTN ថា ៖ ” ឥឡូវនេះ យើងជាមិត្តល្អ របស់មហាសេដ្ឋី Elon Musk ពីព្រោះយើងកំពុងរៀបចំធ្វើការផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុន Tesla នៅក្នុងពេលឆាប់ៗខាងមុខនេះ ” ។

គួរឱ្យដឹងថា BYD ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ពិភពលោក ដែលបានផលិតរថយន្តអគ្គិសនី និងរថយន្តប្រភេទ Plug-in Hybrid ហើយក៏កំពុងផ្តល់ការផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀត រួមទាំងក្រុមហ៊ុន Toyota ផងដែរ ។

បញ្ជាក់ថា នៅឆ្នាំ ២០២០ ក្រុមហ៊ុន BYD បានដាក់ដំណើរការជាផ្លូវការនូវប្រភេទអាគុយ Blade របស់ខ្លួន ដែលប្រធានក្រុមហ៊ុន លោក Wang Chuanfu អះអាងថា វាមានសុវត្ថិភាពជាងជម្រើសអាគុយផ្សេងទៀត នៅក្នុងទីផ្សាររថយន្តអគ្គិសនី ហើយនឹងមិនងាយ​បង្ក​ឱ្យមានភាពឆាបឆេះនោះឡើយ ៕

ប្រភព: MoneyUS