Mukesh Ambani និង Warren Buffett ខ្ទាត​តំណែង​មក​បាត​តារាង នៃ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក

អន្តរជាតិ

មហាសេដ្ឋី Mukesh Ambani បាន​របូត​ងារ​ជា​អ្នកមាន​បំផុត​ប្រចាំ​អាស៊ី​សាជាថ្មី បន្ទាប់​ពី​ទ្រព្យសម្បត្តិ​របស់​លោក​បាន​បាត់បង់​អស់​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ បើធៀប​នឹង​សប្ដាហ៍​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិន​ត្រឹម​តែ Ambani ឡើយ​ដែល​បាត់បង់​តំណែង​នៅ ​Top 5 នៃ​បញ្ជី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក សូម្បី​តែ​បិតា​វិនិយោគិន Warren Buffett ក៏​របូត​តំណែង​ផ្ទួនៗ​ផង​ដែរ ពោល​កាលពី​សប្ដាហ៍​មុន​ធ្លាក់​ពី​លេខ ៥ មក​នៅ​លេខ ៧ ហើយ​សប្ដាហ៍​នេះ​បន្ត​ធ្លាក់ចុះ​ដល់​លេខ ៩។

បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Forbes បាន​ឲ្យ​ដឹង​ថា បុគ្គល ៣ រូប​មាន​បំផុត​លើ​លោក​នា​ពេលបច្ចុប្បន្ន​មិនមាន​ការ​ប្រែប្រួល​ឡើយ ហើយ​ក្រៅ​ពី​នោះ​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច។ តទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ ១០ រូប​ គិត​ត្រឹម​ថ្ងៃទី ២៥ ​មិថុនា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣៤,៥ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៩,៦ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤២,២ ពាន់​លាន​ដុល្លារ

4.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៤,៩ ពាន់​លាន​ដុល្លារ

5.  Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,៤ ពាន់​លាន​ដុល្លារ

6. ​ Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៨,១ ពាន់​លាន​ដុល្លារ

7. Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៧,៦ ពាន់​លាន​ដុល្លារ

8.  Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៧,៥ ពាន់​លាន​ដុល្លារ

9. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៦ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៤ ពាន់​លាន​ដុល្លារ៕